ពាក្យថាសេរីមានន័យច្រើន បានដល់ចម្រើនសិទ្ធអំណាច
ឲ្យអស់ផងមនុស្សឥតភ័យខ្លាច ព្រោះមានអំណាចនិងតេជះ។
ពាក្យនេះផ្គួបអ្វីក៏បានល្អ ប្រសើរបវរព្រោះជម្នះ
ឲ្យមនុស្សរួចផុតមើលឃើញច្បាស់ ចិត្តពិតស្រឡះឥតហ្មងសៅ។
សត្វទាំងឡាងប្រាថ្នាសេរី រស់លើផែនដីគ្រប់ជាតិសាសន៍
តតាំងទាមទាឲ្យមានសិទ្ធ រស់ប្រសើពិតនិងសុខសាន្ត។
សេរីបានផ្តល់នូវជោគជ័យ ជីវិតមានន័យ និងថ្កើងថ្កាន
ទាំងប្រុសទាំងស្រីតែងចង់បាន សង្គមក្សេមក្សាន្តព្រោះសេរី។
@phuongsok


