ពិធីបុណ្យគំនូរលើខ្លួនប្រាណ ឆ្នាំ២០១៨
ពិធីបុណ្យគំនូរលើខ្លួនប្រាណ ត្រូវបានរៀបចំដោយ Alex Barendregt ក្នុងឆ្នាំ២០១៨នេះ ហើយវាគំនិតឆ្នៃប្រឌិតយ៉ាងខ្លាំងលើការប្រើប្រាស់ពណ៌លើខ្លួនប្រាណមនុស្ស ដែលមើលហើយស្ទើរតែមិនអាចបំភ្លេចបាន ។ ពិធីបុណ្យនេះមិនត្រឹមតែនាំអ្នកឲ្យទៅស្គាល់ពីសិល្បៈលើខ្លួនប្រាណប៉ុណ្ណោះទេ តែវាថែមទាំងឲ្យយើងស្គាល់ស្នាដៃកំពូលៗ នៅក្នុងពិភពលោកលើផ្នែកគំនូរលើខ្លួនប្រាណ ។
ពិធីបុណ្យនេះធ្វើឲ្យយើងបានឃើញពីសិល្បៈគំនូរលើខ្លួនប្រាណដែលយើងមិននឹកស្មានដល់ ដែលរួមបញ្ចូលនូវគំនិតឆ្នៃប្រឌិតយ៉ាងល្អឯក នៅលើរូបរាងកាយរបស់មនុស្ស ។ នាពេលបច្ចុប្បន្នគំនូរលើខ្លួនប្រាណ គឺជាសិល្បៈគំរូមួយដែលយកខ្លួនមនុស្សធ្វើជាផ្ទៃលាបពណ៌ចម្រុះដែលមើលទៅគួរឲ្យល្អប្លែក ។
ការប្រគួតប្រជែងយកស្នាដៃល្អឯក ក្នុងពិធីបុណ្យគំនូរលើខ្លួនប្រាណនេះត្រូវបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ ១៤ កក្កដា ឆ្នាំ២០១៨ នៅប្រទេស អូទ្រីស ហើយមានការចូលរួមពីអ្នកសិល្បៈគំនូរ ៣០០ នាក់ មកពី៥០ ប្រទេស ។ ក្នុងកម្មវិធីប្រគួតប្រជែងនេះមានរង្វាន់លំដាប់ពិភពលោក៨ គឺ ៤រង្វាន់ពិសេស ២រង្វាន់អាជីព ២ រង្វាន់លើកទឹកចិត្ត ។
#1

#2

#3

#4

#5

#6

#7

#8

#9

#10

#11
#12

#13

#14

#15

#16

#17

#18

#19

#20

#21

#22

ប្រភព https://amzn.to/2MNIsYA
ប្រែសម្រួលដោយ ភួង សុខ

