ការគោរព និងការខ្លាច

ជាទូទៅការគោរពស្រលាញ់រាប់អាន របស់មនុស្សក្នុងសង្គមមួយទៅលើបុគ្គលមួយ គឺវាអាស្រ័យទង្វើរបស់បុគ្គលនោះ។ តើប្រធានបទ ការគោរព និងការខ្លាច ចង់បង្ហាញពីអ្វីខ្លះ? ហើយដើម្បីឲ្យយល់់ច្បាស់ពីប្រធានបទនេះ ខ្ញុំសូមលើកយករឿននិទានមួយមកអធិប្បាយដូចតទៅ៖
កាលពីព្រេងនាយមានស្តេចកំណាចមួយអង្គនាម វិរត គ្រងរាជនៅនគរ វិជ័យ ។ ប្រជារាស្ត្រក្នុងនគរមានការភ័យខ្លាយ ព្រោះព្រះអង្គជាស្តេចគ្មានមេត្តាធម៌ចំពោះប្រជារាស្ត្រក្នុងនគរឡើយ។
ស្តេចវិរត បានចិញ្ចឹមសត្វឆ្កែមួយក្បាល ហើយវាជាសត្វសំណព្វហទ័យរបស់ព្រះអង្គយ៉ាងខ្លាំង ។ ជាអកុសលនាព្រឹកមួយ ឆ្កែរបស់រាជាបានងាប់ដោយមិនដឹងមូលហេតុ ។ ព្រះរាជាមានការសោកស្តាយឆ្គែរបស់ទ្រង់យ៉ាងខ្លាំង ដោយចិត្តស្រលាញ់ឆ្កែពេក ព្រះរាជាបានធ្វើពិធីបុណ្យសពឲ្យឆ្កែយ៉ាងអធិអធម ដោយហៅឲ្យប្រជារាស្រ្តទាំងឡាយ ក្នុងនគរចូលរួបពិធីបុណ្យនេះ ។
ពេលស្តេចវិរត បានឃើញប្រជារាស្ត្រចូលរួមយ៉ាងច្រើនបែបនេះ ទ្រងសប្បាយហទ័យ ដោយគិតថាទ្រងជាស្តេចមានប្រជាប្រិយភាព និងមានការគោរពស្រលាញ់ លើសស្តេចក្នុងលោក។ បន្ទាប់ពីបុណ្យខ្មោចឆ្កែសំណព្វចិត្ត ប៉ុន្មានថ្ងៃ ស្តេចវិរត រាមាក៏សោយទីវង្គតទៅ តែមិនមានណាប្រជារាស្ត្រចូលរួមពីធីបុណ្យសព និងសោកស្តាយទ្រង់ឡើយ។

តម្លៃអប់រំក្នុងរឿង៖ ការគោរពស្រលាញ់កើតចេញពីទង្វើដោយសុច្ចរិត អ្នកមិនអាចបង្ខំឲ្យនរណាម្នាក់គោរពអ្នកបានឡើយ បើមានវាគ្រាន់តែជាការគោរពមិនចេញពីចិត្តឡើយ។ ប្រកដណាស់ការប្រព្រឹត្តដោយ ការគោរព និងការខ្លាច វាខុសគ្នាខ្លាំងណាស់ ហើយបើយើងយល់ពីរឿងនេះយើងនឹងកែប្រែបុគ្គលិកខក្ខណៈយើងឲ្យកាន់តែប្រសើរឡើងក្នុងការងា ការដឹកនាំ នឹងមានសាមគ្គីភាព ហើយនិងភាពជោគជ័យយ៉ាងធំធេង។
@ដោយខ្ញុំបាទ ភួង សុខ

