ការច្រើនមេត្តាធម៌នាំឲ្យមានសេចក្តីសុខ

P
phuongsok

សេខក្តីសុខជាក្តីប្រាថ្នារបស់ជនគ្រប់រូបទាំងអ្នកមាន អ្នកក្រ មន្ត្រី សានាបតី រាជា គ្រប់ស្រទាប់វណ្ណៈសុទ្ធប្រាថ្នាសេចក្តីសុខ។ ពេលវេលាពិតជាមានតម្លៃណាស់សម្រាប់ជីវិត ហើយការរស់នៅដែលមានសុភមង្គលពិតណាស់ជាមិនអាចខ្វះបាននូវសេចក្តីសុខ។ សេចក្តីសុខវាកើតមានបានលុះណាតែបុគ្គល មានធម៌ដែលប្រព្រឹត្តដោយសតិរលឹកដឹង និងយល់សភាពចិត្តនៅខណៈដែលខ្លួនបានប្រព្រឹត្ត។ យើងគ្រប់រូបអាចបង្កើតសេចក្តីសុខបាន តាមយរៈការចម្រើនមេត្តាធម៌។

ពាររំងាប់ដោយការមិនចងពារ ជាទស្សនៈក្នុងព្រះពុទ្ធសាសនាដែលនាំឲ្យប្រជាជនខ្មែរភាគច្រើនតែងនាំវីធីនេះ មកផ្សះផ្សាចិត្តពេលមានរបួស ។ ការសងសិក ចងពារ គំនុំ មិនចេះចប់មិនចេះហើយនៅតែបន្ត ហើយវាលវដ្តសង្សានិងមិនចេះ ចប់នោះឡើយ ។ ការចងពារ នៅពេលនរណាម្នាក់ធ្វើអំពើរមិនគាប់បីមកលើយើង ហើលយើងឈឺផ្សាក្នុងឧរា ពេលនេះយើងចងចិត្តថា នឹងសងសិកទៅវិញ។ អំពើនេះមិនចប់នេះឡើយ គ្មានថ្ងៃបញ្ចប់នោះទេ បើគំនិតសងសិកនៅតែមាន ការកាប់សម្លាប់ ឃាតកម្ម នៅតែបន្ត។ ការស្លាប់ដោយអំពើព្រៃផ្សៃនៅតែមាន សង្គមនិងជួបវិត្តបែកបាក់សាមគ្គីហើយ អសន្តិសុខ សង្គមរីករាលដាលដូចភ្លើងឆេះព្រៃ ។

មានតែមេត្តាធម៌តែមួយតែទេដែលអាចរំងាប់ពារបាន ដែលនាំឲ្យមនុស្សមានសេចក្តីសុខ ប្រាសចាកសេចក្តីទុក្ខ។ ការចម្រើនមេត្តាដើម្បីរំងាប់ពារ ត្រូវចាប់ផ្តើមពីយើងម្នាក់ៗមុន ដោយការរំងាប់កំហឹង។ កាលណាយើងជាបុគ្គលមិនខឹង យើងនិងផ្សាយចិត្តទៅជនដ៏ទៃ ហើយជនដ៏ទៃទាំងឡាយនិងរំងាប់សេចក្តីខឹងរបស់ផងខ្លួន។ ព្រះធម៌បានសម្តែងថា ឈ្នះបុគ្គដែលខឹង ដោយការមិនខឹង  ។ មេត្តាជាធម៌តែមួយគត់ដែលយកឈ្នះនូវកំហឹងរបស់សត្វ ដែលប្រកបដោយសេចក្តីខឹង ចង់មានចង់បានដោយសេចក្តីល្ងង់ខ្លៅ ព្រោះអគតិបួនយ៉ាង លាភ យស សសើរ សុខ ។ ដើម្បីរំងាប់កំហឹងនេះបានលុះត្រាតែ  ហើយការផ្សាយមេត្តាធម៌ដល់មនុស្ស សត្វគ្រប់ទិសទី នឹងនាំឲ្យមកនូវសេចក្តីសុខ មានសាមគ្គី និងភាពរីកចម្រើន។

ផលនៃមេត្តាធម៌ធ្វើឲ្យបុគ្គលមានសេចក្តីសុខ ក្នុងផ្លូវចត្តិ គេងលក់ស្រួល ស្រស់ស្រាយ មិនមានជំងឺបាក់ទឹកចិត្ត មហាជនទាំងឡាយដែលមានចិត្តថ្នាំងថ្នាក់ក៏មានចិត្តស្រលាញ់គ្នា រាប់អានគ្នា ចោមរោមអ្នកចម្រើនមេត្តា ទៅគ្រប់ទិសទីតែជួបមនុស្សស្មោះត្រង់ គ្មានទុក្ខភ័យដោយការបៀតបៀនប្រការផ្សេង រូបរាងរាំងមិន ទឹកមុខរីករាយដូកផ្កាមានក្លិនក្រអូបរីកយ៉ាងស្រស់ស្អាត ។​ បុគ្គដែលមានសេចក្តីមេត្តា គ្មានក្តីញាប់ញ័រ និងសេចក្តីស្លាប់ បើបុគ្គលដែលចម្រើនដោយមេត្តាធម៌លាចាកលោកទៅក៏បដិសន្ធិក្នុងទីដែលឧត្តម មនុស និងទេព្តា ។

តើអ្នកត្រូវចម្រើនមេត្តាធម៌ដូចម្តេច?

អ្នកអាចចម្រើនមេត្តាធម៌នៅក្នុងចិត្តរាល់ថ្ងៃ ដោយរលឹកថា សូមឲ្យខ្ញុំបានសេចក្តីសុខ និងមានសេចក្តីទុក្ខឡើយ

រលឹកក្នុងចិត្តយ៉ាងទៀត សូមឲ្យខ្ញុំមានពារ កុំឲ្យមានទុក្ខ កុំឲ្យខ្ញុំមានទោស ឲ្យមានតែសេចក្តីសុខ ហើយរក្សាខ្លួនបានយ៉ាងនេះតរៀងទៅ ។ ចម្រើនបែបនេះយូៗ និងនាំឲ្យយើងមានចិត្តជាធ្លុងមួយ មានសេចក្តីស្ងប់ មានសេចក្តីត្រេកអរ មានសមាធិ ។ មេត្តាធម៌អាចផ្សាយបានតាមចិត្តអ្នករាល់ថ្ងៃដោយរឹកក្នុងចិត្តថា សូមឲ្យមនុស្សសត្វក្នុងលោក បានតែសេចក្តីសុខ និងសេចក្តីចម្រើន ។ ការផ្សាយមេត្តាធម៌បែបនេះ និងនាំឲ្យអ្នកមានការចម្រើមេត្តាធម៌ ហើយការប្រព្រឹត្តសីលប្រាំ មាន មិនសម្លាប់សត្វ មិនលួចទ្រអ្នកដ៏ទៃ មិនប្រព្រឹត្តខុសក្នុងផ្លូវកាម មិននិយាយកុហក និងមិនប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ។

សេចក្តីខឹងក្រោធរមែងរលាយបាន ដោយមេត្តាធម៌ហើយសេចក្តីសុខពិតប្រាកដ ចម្រើនបានពេលអ្នកមានមេត្តារីកធំឡើង ។ បុគ្គលកមានមេត្តាធម៌និងរីកចម្រើន បើជាថ្នាក់ដឹកនាំក្នុងក្រុមហ៊ុន មន្ទីក្រសួង ថ្នាក់ដឹកគ្រប់វិស័យធ្វើឲ្យ បុគ្គលនៅក្រោមឧវាទនិងមានសេចក្តីសុខ ការរួមរួមគ្នា និងអភិវឌ្ឍន៍ឡើងជាលំដាប់ ។

Comments