កំណាព្យ នឹកអ្នកមានគុណ

រលឹមស្រិចៗ ទឹកលិចតាមផ្លូវ ដល់ខែរដូវ
ទៅលេងភ្ជុំបិណ្ឌ នឹកម៉ែនឹកឪ ចង់ទៅឥលូវ
តែជាប់ការងារ ។
ខិខំធ្វើការ ខិខំសិក្សា កុំឲ្យវេនា
ម៉ែពុកហត់នឿយ ព្រោះកូនស្ងួនភ្ងា ឲ្យមានវិជ្ជា
ចិញ្ចិមជីវិត ។
គុណលោកធំណាស់ គុណនេះក្រៃក្រាស់ កូនតែងតែគិត
ធ្វើឲ្យគ្រួសារ បានប្រសើរពិត រស់មានជីវិត
សុភមង្គល។
ជិតដល់បានទៅជួបជុំ បងប្អូន និងអ្នកមានគុណនៅថ្ងៃឈប់សម្រាក បុណ្យភ្ជុំបិណ្ឌ ។ ជូនពរឲ្យបងប្អូនជនរួមជាតិ សូម ធ្វើដំណើរទៅស្រុកកំណើត និងដំណើរកម្សាន្តឲ្យមានសុវត្ថិភាព និងរីករាយធ្វើបុណ្យនៅថ្ងៃឈប់សម្រាក់ ។
ដោយការគោរពរាប់អានពីខ្ញុំបាទ ភួង សុខ

