វិន័យមាសទាំង១០ សម្រាប់អ្នកជួញដូររូបបិយប័ណ្ណអន្តរជាតិ (10 Golden Trading Rules)

P
phuongsok
សួរស្តីមិត្តអ្នកអានក្នុងបណ្តាញសង្គមសេរីជាទីស្នេហា ។ ថ្ងៃនេះខ្ញុំសូមលើកយកបទពីសោធន៍មាសទាំងដប់របស់លោក Adam Hewson ដែលជាអ្នកជំនាញជួញដូររូបបិយប័ណ្ណអន្តជាតិជាច្រើនឆ្នាំ នៅក្នុងរដ្ឋស៊ីកាហ្គោ ។ គាត់បានចែករំលែកបទពិសោធន៍មាសទាំងដប់របស់គាត់ មានវិន័យដូចតទៅ ![8899999.jpg](https://serey.io/imageupload_data/010f324320557a431c53ab08b1d26080e952acf6) ទី១. ផែនការចូលផ្សារ មុននិងចូលផ្សារសួរខ្លួនអ្នកថា ហេតុអ្វីអ្នកត្រូវចូលផ្សារ? បើអ្នកចូលខុសតើអ្នកត្រូវដោះស្រាយរបៀបណាដើម្បីចាកចេញ ។ ទី២. អនុវត្តន៍តាមផែនការ អ្នកមានវិន័យហើយអ្នកត្រូវអនុវត្តន៍វិន័យរបស់អ្នក ដោយមិនធ្វើតាមចិត្តដែលគ្មានវិន័យនោះទេ ។ ទី៣. ឈប់ខាត( Stop Loss) ការដាក់ Stop Loss មានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់ការខាតបង់ច្រើនហួសកំណត់ ហើយយើងអាចរក្សាប្រាក់ដើមនៅគង់វង់ ។ ទី៤. កាត់បន្ថយហានិភ័យ ការមិនចូលផ្សារនៅពេលអ្នកមិនច្បាស់ ហើយការចូលផ្សារដែលមិនស្រប Trend ។ ទី៥. រង់ចងចាំត្រងយក ចំណេញប្រាក់បានលុះត្រាតែមានការផ្លាស់ប្តូរក្នុងផ្សាខ្លាំង ការចាប់យកឳកាសក្នុងជួួញដូរពេលមានការផ្លាស់ប្តូរខ្លាំងក្នុងផ្សារដោយប្រើពេលយូរ មិនអាចចំណេញប្រើក្នុងពេលតែពីរ ឬបីនាទីនោះទេ ។ ទី៦. ជួញដូរស្របលំហូរ (Trade ស្រប Trend) បើលំហូរឡើងយើងជួញដូរប្រើពេលយូរ តែបើលំហូរចុះ ជួញដូរក្នុងរយៈពេលខ្លី ហើយត្រូវតែប្រកាន់គោលជំហរបែបនេះ ។ ទី៧. កុំខ្វល់ពីពត៌មាន ពត៌មានខ្លះជាពត៌មានដែលបង្កើតឡើងដោយអ្នកជួញដូរដើម្បីធ្វើឲ្យប៉ះពាល់ដល់ទីផ្សារ ហើយវាជាធម្មតាទេនៅពេលដែលយើងស្តាប់ពត៌មានចេញមកវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ តែយើងត្រូវធ្វើនោះគឺស្តាប់ពត៌មានពិតដោយមើលទៅលើទីផ្សារ តែមួយមុខគត់ ។ ទី៨. កុំធ្វើតាម Broker កុំធ្វើតាម Broker ព្រោះ Broker បានទទួលផលចំណេញពីរការចូលទីផ្សាររបស់អ្នក ។ អ្នកត្រូវធ្វើវិភាគលើទិន្នន័យដោយប្រុងប្រយ័ត្នដោយខ្លួនអ្នកផ្ទាល់ ។ ទី៩. ការគ្រប់គ្រង់ថវិការ (Money Management) ការគ្រប់គ្រងថវិការរបស់អ្នកដោយ ប្រើ Stop Loss និងកាត់បន្ថយហានិភ័យរបស់អ្នកជាគន្លិះដើម្បីជោគជ័យ ។ ទី ១០. វិន័យជាគោល អ្នកត្រូវតែមានវិន័យ វិន័យនាំមកនូវជោគជ័យ វិន័យនាំមកនូូវសេក្តីថ្លៃថ្នូរ ហើយវិន័យពេលនេះគឺ ពេលណាអ្នកត្រូវឈប់ ពេលណាអ្នកត្រូវចូលផ្សារ ពេលណាអ្នកត្រូវកាត់ចំណេញ ។ វិន័យទី១០ នេះមានសារៈសំខាន់ណាស់ដែលអ្នកជួញដូរទាំងអស់ត្រូវតែមាន ។ ![Trading-rule8888888.png](https://serey.io/imageupload_data/1247640d4034b713710b21a5a309a66bb781cab7)! ប្រែសម្រួលដោយ ភួង សុខ

Comments