ការ​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ ដោយ​ប្រព័ន្ធ​កុំព្យូទ័រ ដែល​អាច​ចុះបញ្ជី​តាមរយៈ​វេបសាយ

P

 លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្លែងថា កម្ពុជា​នឹង​វិនិយោគ​លើ​ប្រព័ន្ធ​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ ដែល​អាច​ចុះបញ្ជី​តាមរយៈ​វេបសាយ និង​បច្ចេកវិទ្យា​ទូរស័ព្ទ ដែល​នឹង​សម្រួល​ដល់​ការផ្តល់​សេវា​អត្រា​នុកូលដ្ឋាន​។

លោក​ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​តុមូល​ថ្នាក់​រដ្ឋមន្ដ្រី​ស្ដីពី​ការអភិវឌ្ឍ​ប្រព័ន្ធ​អត្រានុកូលដ្ឋាន​មួយ​ដ៏រឹងមាំ​ការបញ្ចូល​បទពិសោធន៍​ពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ទៅក្នុង​ដំណាក់កាល​ទី​ ២ នៃ​ទសវត្សរ៍​អត្រានុកូលដ្ឋាន និង​ស្ថិតិ​អត្រានុកូលដ្ឋាន កាលពី​ថ្ងៃទី​ ១៩ ខែវិច្ឆិកា តាម​ប្រព័ន្ធ​វីដេអូ​។

លោក​ថ្លែងថា​៖ "​កម្ពុជា​នឹង​វិនិយោគ​លើ​ប្រព័ន្ធ​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ ដែល​អាច​ចុះបញ្ជី​តាមរយៈ​វេបសាយ និង​បច្ចេកវិទ្យា​ទូរស័ព្ទ និង​កំណត់​អំពី​ការកែសម្រួល​របៀបរបប​ការងារ​ដែល​នឹង​សម្របសម្រួល​ដល់​ការផ្តល់សេវា និង​ការចុះបញ្ជី​អត្រានុកូលដ្ឋាន​"​។

លោក ស ខេង ថ្លែង​ថា ស្ថានភាព​នៃ​ជំងឺ​កូវីដ ១៩ នៅ​កម្ពុជា​បាន​រំខាន​ដល់​សកម្មភាព​សង្គម-សេដ្ឋកិច្ច​ទូទៅ ក្នុងនោះ ក៏មាន​ផលប៉ះពាល់​លើ​លទ្ធភាព​របស់​រដ្ឋាភិបាល​ក្នុង​ការរក្សា​ការផ្តល់សេវា និង​មុខងារ​អនុវត្ត​ជាប្រចាំ​នៃ​ប្រព័ន្ធ​ចុះបញ្ជី​អត្រានុកូលដ្ឋាន និង​ស្ថិតិ​អត្រានុកូលដ្ឋាន​ផងដែរ​។ នេះ​បើតាម​ហ្វេសប៊ុក​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ១៩ ខែវិច្ឆិកា​។

 

 

លម្អិត https://www.postkhmer.com/national/2021-11-20-1034-227093.html

Comments