អាកាសចរណ៍​ស៊ីវិល​កម្ពុជា បកស្រាយ​រឿង​យន្តហោះ MH370 ធ្លាក់​នៅ​ខ្មែរ

P
លោក កែវ ស៊ីវន អគ្គនាយក​អាកាសចរណ៍​ស៊ីវិល​កម្ពុជា បាន​ធ្វើ​ការ​បដិសេធ​ចំពោះ​ការ​លើក​ឡើង​មួយ​ដែល​ថា នៅ​លើ Google Maps មាន​ឃើញ​យន្តហោះ MH370 របស់​ម៉ាឡេស៊ី បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​មួយ​ក្នុង​ប្រទេស​កម្ពុជា។ លោក កែវ ស៊ីវន បាន​បញ្ជាក់​ប្រាប់ [ខ្លីៗ]​ នៅ​ថ្ងៃ​ទី​៤​កញ្ញា​នេះ​ថា ប្រសិន​បើ​នេះ​ជា​រឿង​ពិត ទោះ MH370 ធ្លាក់​នៅ​កន្លែង​ណា​ក៏​ដោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​នឹង​រុករក​ឃើញ​មិន​ខាន។ ប៉ុន្តែ​យ៉ាង​ណា​មិញ វា​គ្រាន់​តែ​ជា​ព័ត៌មាន​ប្រឌិត​តែ​ប៉ុណ្ណោះ។ ការ​ចេញ​មុខ​មក​បំភ្លឺ​របស់​អគ្គនាយក​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​សារព័ត៌មាន​អង់គ្លេស​ឈ្មោះ Daily Star បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣​កញ្ញា​ថា យន្តហោះ MH370 បាន​ធ្លាក់​នៅ​ក្នុង​ព្រៃ​​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ Daily Star បាន​ស្រង់​សម្ដី​លោក Ian Wilson អ្នក​ជំនាញ​បច្ចេកវិទ្យា​ម្នាក់ ដែល​អះអាង​ពី​ការ​រក​ឃើញ​បំបែក​យន្តហោះ MH370 តាម​រយៈ Google Maps និង Google Earth។ លោក​ថា បំបែក​នោះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​តំបន់​ព្រៃ​ខ្ពស់​មួយ​ ស្ថិត​ក្នុង​ប្រទេស​កម្ពុជា។ បើ​តាម Google Earth លោក​បាន​បញ្ជាក់​ថា បំបែក​នោះ​មាន​ប្រវែង​ប្រមាណ​ជា ៧០​ម៉ែត្រ ខណៈ​ដែល MH370 មាន​ត្រឹម ៦៣,៧​ម៉ែត្រ។ ប៉ុន្តែ​លោក Wilson ប្រាប់​ថា ប្រវែង​ដែល​លើស​ខ្វះ​គ្នា​នេះ​អាច​បណ្ដាល​មក​ពី​ការ​បែកបាក់​តួ​ខ្លួន និង​កន្ទុយ​យន្តហោះ។ គួរ​រំលឹក​ថា យន្តហោះ MH370 បាន​បាត់ខ្លួន ​កាល​ពី​ឆ្នាំ​២០១៤ ជាមួយ​មនុស្ស ២៣៩ ដែល​នៅ​លើ​យន្តហោះ។ យន្តហោះ​នេះ បាន​ធ្វើដំណើរ​ពីក្រុង​កូឡាឡាំពួរ ទៅកាន់​ក្រុង​ប៉េកាំង ប្រទេស​ចិន ប៉ុន្តែ​បាន​បាត់​ពី​រ៉ាដា ពេល​កំពុង​ធ្វើដំណើរ។ ការ​បាត់​ខ្លួន​របស់ MH370 ត្រូវ​ចាត់​ទុក​ជា​អាថ៌​កំបាំង​ដ៏​ធំ​បំផុត​មួយ​ ក្នុង​ប្រវត្តិសាស្ត្រ៕ ប្រភព៖http://kleykley.sabay.com.kh![5b8dfda08aeef_1536032160_large.jpg](https://serey.io/imageupload_data/738ce52e67636f776556b6a35afac5974a10db0b)![5b8e011d2d3e5_1536033000_large.jpg](https://serey.io/imageupload_data/1aef0c46ed609c8a68aa7cdd8591520d58883c74)

Comments