លោក Keisuke Honda ចាប់អារម្ភបច្ចេកវិទ្យាផ្នែក Block Chain, Artificial Intelligence, IoT, robotics និង rockets
លោក Keisuke Honda ដែលទើបនិងទទួលបានតំណែងជា អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា បានទៅសាកល្បងកុំព្យូទ័រ "គម្ពីរ" ដល់ទីតាំង SmallWorld ផ្ទាល់តែម្ដង កាលពីពេលថ្មីៗនេះ។
តាមការឲ្យដឹងពីលោក ថុល រិទ្ធី ជាស្ថាបនិកកុំព្យូទ័រ "គម្ពីរ" ក្រៅពីការចាប់អារម្មណ៍ និងតេស្តសាកល្បងដោយផ្ទាល់ដៃ Honda គ្រោងនឹងវិនិយោគលើផលិតផលបច្ចេកវិទ្យាស្នាដៃខ្មែរ ក្នុងគោលបំណងចូលរួមចំណែកក្នុងការបង្កើតឲ្យមានអ្នកជំនាញផ្នែកសរសេរកម្មវិធី ឬវិស្វករផ្នែក Software ឲ្យបានច្រើនជាធនធានមនុស្សពីកម្ពុជា ក៏ដូចជា ដើម្បីជួយលើកស្ទួយវិស័យ Start-up ឲ្យកាន់ផុលផុសផងដែរ។
គម្រោងវិនិយោគនេះឈ្មោះថា KSK Angel Fund ជាមូលនិធិរបស់កីឡាករបាល់ទាត់ល្បីឈ្មោះរបស់ជប៉ុន Keisuke Honda ។ ក្រៅពីវិស័យបាល់ទាត់ មូលនិធិនេះដែរ ជាផ្នែកមួយជួយទៅលើវិស័យបច្ចេកវិទ្យាដូចជា បច្ចេកវិទ្យាផ្នែក Block Chain, Artificial Intelligence, IoT, robotics និង rockets ជាដើម។
ចំពោះព័ត៌មានបន្ថែមក្រុមការងារនឹងចុះផ្សាយបន្ថែមទៀត៕
ប្រភព http://news.sabay.com.kh


