សម្ដេច ហ៊ុន សែន ថា គ្មាន​ការ​លើកលែង​ទោស​លោក កឹម សុខា នោះ​ទេ

P
ថ្លែង​អំឡុង​ជំនួប​ជាមួយ​កម្មករ​ជាង ១​ម៉ឺន​នាក់ នៅ​ជាយ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​សីហា ២០១៨ សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​ថា គ្មាន​ការ​លើកលែង​ទោស​ដល់​លោក កឹម សុខា ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង នា​ខេត្ត​ត្បូងឃ្មុំ​នោះ​ទេ។ ទោះ​បី​ជា​សម្ដេច​មិន​បាន​បញ្ចេញ​ឈ្មោះ ប៉ុន្ដែ​ការ​លើកឡើង​នេះ គឺ​ត្រូវ​បាន​គេ​ដឹង​ថា សំដៅ​លើ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង។ សម្ដេច​តេជោ​ថា ការ​មិន​មាន​ការ​លើកលែង​ទោស​នេះ ដោយសារ​តុលាការ​មិន​ទាន់​កាត់​ទោស​លោក កឹម សុខា នៅ​ឡើយ ដូច្នេះ គ្មាន​ទោស​ដើម្បី​លើកលែង​នោះ​ទេ។ សូមបញ្ជាក់​ថា លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​លោក ផែង ហេង ដែលជា​មេធាវី​ការពារសិទ្ធិ​ឱ្យ​លោក កឹម សុខា ចូលរួម​ក្នុង​នីតិវិធី​ស្តីពីការ​ពន្យារពេល​ឃុំខ្លួន​បណ្តោះអាសន្ន​ពី​ដំណើរ​រឿង​សន្និដ្ឋិភាព​ជាមួយ​បរទេស នៅព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ ស្អែក​នេះ នៅ​បន្ទប់​សាកសួរ​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី៣ "ម៣ ខេត្ត​ត្បូងឃ្មុំ" (ពន្ធនាគារ​ត្រពាំងផ្លុង)៕ ប្រភព៖http://kleykley.sabay.com.kh![5b8604607fa47_1535509560_large.jpg](https://serey.io/imageupload_data/cc683674e452a483131b279c5b0c0f8224b2c641) អត្ថបទ៖ វាសនា

Comments