ប្រទេសទាំង១០ ដែលមានមាសច្រើនជាងគេបំផុតក្នុងលោក ចុះកម្ពុជា ជាប់លេខប៉ុន្មានដែរ?

P
មាសជាធនធានធម្មជាតិដ៏មានតម្លៃសម្រាប់ធ្វើជាគ្រឿងអលង្ការតុបតែងបង្កើនសម្រស់ និងភាពថ្លៃថ្នូរ ស៊ីវិល័យរបស់មនុស្សជាយូរយារណាស់មកហើយ។  ក្រៅពីលម្អខ្លួន គេអាចយកមាសស្រោបវត្ថុប្រើប្រាស់ផ្សេងៗរាប់តាំងពីទូរសព្ទ បង្គន់ រថយន្ត រហូតដល់ផ្កាយរណប។ ចំណុចពិសេសមួយរបស់មាសគឺ គេអាចយកវាមកទិញដូរ ឬចាយវាយបានគ្រប់សម័យកាល ខណៈដែលក្រដាសប្រាក់ គឺមិនអាចនោះទេ។ ហេតុនេះទើបគ្រប់ប្រទេស ព្យាយាមស្តុកទុកមាសឱ្យបានច្រើន។ ខាងក្រោមនេះជាប្រទេសទាំង១០ ដែលមានមាសច្រើនបំផុត៖ ១០) ប្រទេសឥណ្ឌា មានមាសចំនួន ៥៦០.៣ តោន ៩)ប្រទេសហូឡង់ មានមាសចំនួន ៦១២.៥ តោន ៨) ប្រទេសជប៉ុន មានមាសចំនួ ៧៦៥.២ តោន ៧) ប្រទេសស៊្វីស មានមាសចំនួន ១,០៤០.០ តោន ៦) ប្រទេសចិន មានមាសចំនួន ១,៨៤២.៦ តោន ៥) ប្រទេសរុស្ស៊ី មានមាសចំនួន ១,៩០៩.៨ តោន ៤)​ ប្រទេសបារាំង មានមាសចំនួន ២,៤៣៦.០ តោន ៣)​​​ ប្រទេសអ៊ីតាលី មានមាសចំនួន ២,៤៥១.៨ តោន ២)​ ប្រទេសអាល្លឺម៉ង់ មានមាសចំនួន ៣,៣៧១.០ តោន ១) ប្រទេសអាមេរិក មានមាសចំនួន ៨,១៣៣.៥ តោន រីឯកម្ពុជាមានមាស ១២.៤ តោន។ នៅលេខរៀងទី ៦៥ ក្នុងពិភពលោក និងទី ៦ ក្នុងតំបន់អាស៊ីអាគ្នេយ៍ លើមីយ៉ាន់ម៉ា និងប៊្រុយណេ ដោយមិនរាប់បញ្ចូល វៀតណាម និង ឡាវ (ព្រោះគ្មានរបាយការណ៍)។ ប្រភព៖den-sharing.com![20180828_191651.png](https://serey.io/imageupload_data/b34aa65d574982ce46d0e998b8dc9ae7521fc391)

Comments

wondercury
អរគុណបងចំពោះការបញ្ជាាក់ពីប្រភពដើម