អាមេរិក​គ្មាន​គម្រោង​ផ្អាក​សមយុទ្ធ​ខ្នាត​ធំ​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង​ទៀតឡើយ

P
លោក James Mattis រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២៨​សីហា​ថា ប្រទេស​របស់​លោក​ពុំ​មាន​គម្រោង​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង នៅ​ឆ្នាំ​២០១៩ ដូច​ការ​ផ្អាក​នៅ​ឆ្នាំ​២០១៨ នេះ​ឡើយ។ លោក​រដ្ឋមន្ត្រី​អាមេរិក បាន​ប្រាប់​ថា ការ​ដែល​ផ្អាក​សមយុទ្ធ​ឆ្នាំ​២០១៨ ព្រោះ​តែ​អាមេរិក​ចង់​បង្ហាញ​កាយវិការ​ល្អ និង​ទំនុក​ចិត្ត​ឲ្យ​កូរ៉េ​ខាង​ជើង។ យ៉ាង​ណា​មិញ ការ​បង្ហាញ​នេះ​គឺ​មាន​ដែន​កំណត់​ច្បាស់​លាស់។ “យើង (អាមេរិក) បាន​ចាត់​វិធានការ​ផ្អាក​នូវ​សមយុទ្ធ​ខ្នាត​ធំ​ជា​ច្រើន ហើយ​នេះ​ជា​ការ​បង្ហាញ​ពី​ភាព​ស្មោះត្រង់ ដែល​កើត​ចេញ​ពី​ជំនួប​កំពូល​នៅ​សិង្ហបុរី (ថ្ងៃ ទី​១២ មិថុនា ២០១៨)” លោក Mattis ថ្លែង។ គួរ​រំលឹក​ថា នៅ​អំឡុង​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​សិង្ហបុរី លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង បាន​យល់​ព្រម​សំណើ​លុប​បំបាត់​ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​ចេញ​ពី​ឧបទ្វីប​កូរ៉េ។ ប៉ុន្តែ​មក​ទល់​នឹង​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា កូរ៉េ​ខាង​ជើង​មិន​ទាន់​បង្ហាញ​ពី​ឆន្ទៈ​ និង​សកម្មភាព​ពិត​ប្រាកដ ក្នុង​ការ​បោះបង់​ចោល​នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​ឯកតោភាគី ដូចដែល​រដ្ឋបាល​លោក ដូណាល់ ត្រាំ ទាមទារ​នោះ​ឡើយ៕ ប្រភព៖ Reuters និងhttp://kleykley.sabay.com.kh![5b85fcdcc21d5_1535507640_large.jpg](https://serey.io/imageupload_data/ea6cd904e6b671f17731c6b0d7268674e7273c14) ប្រែ​សម្រួល៖ ឈាង.

Comments