វិជ្ជាធ្វើម្ហូប(ឆាខ្ញីឆ្អឹងជំនីរជ្រូកខ្ចី)

P
ឆាខ្ញីឆ្អឹងជំនីរជ្រូកខ្ចី ![download.jpeg](https://serey.io/imageupload_data/8c4f93b6ba050f778e515bdf683d04032d07e6cb) គ្រឿងផ្សំ៖ ឆ្អឹង​ជំនីរ​ជ្រូក (ជាប់​ឆ្អឹង​ខ្ចី) ខ្ញី​ចាស់ ស្លឹក​ក្រូចសើច ស្លឹក​ខ្ទឹម ខ្ទឹមស ម្ទេស ទឹកត្រី​កោះកុង ប្រេងឆា ម្សៅស៊ុប ស្ករស និង​អំបិល។ វិធីធ្វើ៖ ១.ចំពោះ​វិធី​ចម្អិន​វិញ​គឺ​ដំបូង​ខ្ញី​ត្រូវ​ហាន់​ជា​សរសៃ​ស្ដើង វែងៗ​ រួច​យក​ទៅ​បំពង​ជាមួយ​ប្រេងឆា រួច​សឹម​ស្រង់​វា ទុក​មួយ​អន្លើ។ ២.ឆ្អឹង​ជំនីរ​ជ្រូក​ត្រូវ​កាត់​ជា​កង់ៗ​ហើយ​ប្រឡាក់​ជាមួយ​ខ្ទឹម​ ស​ចិញ្ច្រាំ ព្រមទាំង​គ្រឿងផ្សំ​រសជាតិ​មាន​ម្សៅស៊ុប ស្ករស និង​អំបិល តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ហើយ​ផ្អាប់​ទុក មួយ​សន្ទុះ។ ៣.បន្ទាប់មក​ដាក់​ខ្ទះ​ឲ្យ​ក្ដៅ រួច​ចាក់​ប្រេងឆា​ជាមួយ​ខ្ទឹម​ស ចិញ្ច្រាំ។ ៤.ឆា​ឆ្អឹង​ជំនីរជ្រូក​ដោយ​បន្ថែម​ទឹក​បន្តិច​ដើម្បី​កុំ​ឲ្យ​វា​ខ្លោច។ ៥.ពេល​ដែល​ឆ្អឹង​ជំនីរ​ឆ្អិន ចាប់ផ្ដើម​ដាក់​ខ្ញី​បំពង​ចូល រួច​បន្ត រំលីង​ឲ្យ​ស្ងួត​ សឹម​ដាក់​ស្លឹក​ក្រូច​សើច គល់​ខ្ទឹម និង​ម្ទេស ហើយ​ដួស​ដាក់​ចាន។ ចំណាំ៖ ចំពោះ​វិធី​លាយ​ទឹកត្រី​កោះកុង​នោះ​គឺ​ដំបូង​ត្រូវ​បុក​ខ្ទឹម​ស​ឲ្យ​ច្រើន​ ជាមួយ​នឹង​ម្ទេស​ស្រស់ ហើយ​​ច្របាច់​ក្រូចឆ្មារ មុន​នឹង​ចាក់​ទឹកត្រី​ និង​ស្ករស​កូរ​ឲ្យ​សព្វ​​ជា​ការស្រេច។ ++ឆ្អឹង​ជំនីរ​ជ្រូក​ខ្ចី​ឆា​ខ្ញី​​នេះ​អាច​ទទួលទាន​ជ្រលក់​ជាមួយ​ទឹកត្រី​កោះកុងបាន។

Comments

daisysun
Don't forget to upvote yourself: ![How to upvote.png](https://serey.io/imageupload_data/c91403183cf695cb01eec241a1a1f645a50d2665)