ចង់ក្លាយជាអ្នកនិពន្ធត្រូវមានពីរចំណុច (ស្តេហ្វិន ឃីង/Stephen King)

P
pheaktra
![37775502_1675446032568219_6805634486651322368_n.jpg](https://serey.io/imageupload_data/5640dd367510d07ff354e195b8da601df6f0f71d) អ្នកពូកែនិយាយទាំងឡាយ សុទ្ធតែជាអ្នកពូកែស្ដាប់។ ចំណែកឯអ្នកពូកែសរសេរ សុទ្ធតែជាអ្នកពូកែអាន។ ការស្ដាប់ ការអាន សុទ្ធតែជាប្រភពធ្វើឲ្យទទួលបាន ចំណេះដឹង ឬជាបំពង់បង្ហូរចំណេះដឹងចូលក្នុងខួរក្បាល។ ទាំងពីរចំណុចនេះធ្វើឲ្យយើងអាចបង្កើតឃ្លាំងចំណេះដឹងមួយ នៅក្នុងខ្លួនដែលប្រើមិនចេះរិញស្ងួត។ នៅពេលដែលយើង ចង់ប្រើប្រាស់វាតាមការនិយាយ ឬក៏សរសេរចេញមក គឺវានឹងពរពេញ ទៅដោយគុណតម្លៃ និងមានអត្ថប្រយោជន៍ដល់មនុស្សជាតិទូទាំង ពិភពលោក។ ឧទាហរណ៍៖ ដូចលោក ស្ដេហ្វិន ឃីង (Stephen King) ក្លាយជាអ្នកនិពន្ធដ៏ល្បី ដែលបានសរសេរសៀវភៅបានរាប់រយក្បាល និងត្រូវបានអានដោយមនុស្សទូទាំងពិភពលោក ដែលវាមានតម្លៃ ដល់មនុស្សជាតិយ៉ាងខ្លាំង។ មួយវិញទៀតនោះលោក ក៏បានបង្ហាញនូវគំនិតទស្សនៈ​​មួយ ដល់អ្នកដែលចង់ក្លាយទៅជាអ្នកនិពន្ធដូចលោក ដែលទី១​ នោះ គឺត្រូវពូកែអាន និងទី២ត្រូវពូកែសរសេរ មុននឹងយើង ចង់ក្លាយជាអ្នកនិពន្ធ។ ក្នុងទស្សនៈរបស់លោក គឺចង់មានន័យ ថាទល់តែយើងអានច្រើនទើបធ្វើឲ្យយើងមានគំនិតច្រើនក្នុង ការសរសេរ។ ការអានច្រើនធ្វើឲ្យយើងឈ្លាសវៃ អាចគិតរកគំនិតថ្មីៗ ដើម្បីយកមកសរសេរ។ ការសរសេរច្រើន គឺជាការ​​វឹក​​ហាត់ ឬក៏ជាលិល្បះក្នុងការតាក់តែងនិពន្ធដើម្បីក្លាយទៅ​ជា អ្នកនិពន្ធម្នាក់ពរពេញទៅដោយទេព្យកោសល្យ។ ហើយវីឌីអូនៅខាងក្រោមនេះ នឹងបង្ហាញនូវចំណុចជោគជ័យ ទាំង១០របស់លោក ស្ដេហ្វិន ឃីង (Stephen King)៖ https://youtu.be/f_Bh-yNpUpI @pheaktra

Comments

wondercury
ដូចនេះមិនចំលែកចិត្តទេ ដែលអត្ថបទនេះសរសេរបានល្អ។ អរគុណដែលបានចែករំលែកនូវចំនេះដឹងនៅសេរីណា។
daisysun
Ah, one of the greatest writers. I love his stories.