ក្រុមហ៊ុនដែលរកស៊ីផ្នែកអចលនទ្រព្យនៅក្នុងពិភព Metaverse កំពុងមានភាពល្បីល្បាញតាំងតែ Facebook បានប្តូរឈ្មោះទៅជា Meta មកម្លេះ សូម្បីតែក្រុមហ៊ុន Adidas ប្រឡូកចូលក្នុងវិស័យនេះផងដែរ។ ជាក់ស្តែង ក្រុហ៊ុនរកស៊ីខាងអចលនទ្រព្យ Decentraland បានលក់ដីរបស់ខ្លួនក្នុងតម្លៃរហូតទៅដល់ 2.4 លាន$ នេះបើតាមការចុះផ្សាយរបស់ Reuters ។
Decentraland គឺជាផ្លេតហ្វមអនឡាញមួយដែលស្គាល់ថាជា Metaverse ក្រុមហ៊ុននេះផងដែរគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចមើលដី អាចទិញដី ឬអាចដើលេងកំសាន្តក្នុងនោះបានផងដែរ។កត្តាដែលធ្វើឱ្យវិស័យមួយនេះកើនឡើងខ្លាំងគឺដោយសារតែក្នុងឆ្នាំនេះគឺមានមនុស្សចំណាយពេលវេលាលើអនឡាញច្រើន។
ចំពោះប្រភេទដីដែលក្រុមហ៊ុននេះដាក់លក់គឺជាប្រភេទដីបែប Fashion Street ហើយដីនេះបានលក់ទៅឱ្យក្រុមហ៊ុនមួយឈ្មោះថា Token.com ដែលនឹងប្រើប្រាស់ដីនេះសម្រាប់ដាក់បង្ហាញព្រឹត្តិការណ៍ផ្សេងៗ និងលក់ សម្លៀកបំពាក់សម្រាប់ Avatar។
ក្នុងទំហំទឹកប្រាក់ជាង 2.4 លាន$ នេះ គឺគាត់បានទិញដីដែលពុះជាជម្រៀកតូចៗរហូតទៅដល់ 116 ឡូតិ៍ដែលក្នុងមួយឡូតិ៍ៗមានទំហំ 52.5 Square feet ដែលស្មើរនឹង 4.8 ម៉ែតការ៉េ ដូច្នេះចំពោះទំហំដីសរុបគឺ 6,090 Square feet ស្នើរនឹង 565.77 ម៉ែតការ៉េ ។
គូសបញ្ជាក់ផងដែរថាដីរបស់ក្រុមហ៊ុន Decentraland ដែលដំណើរការដោយ Blockchain នេះគឺដាក់ជាមួយនឹងប្រភេទលុយអេឡិចត្រូនិច(Cryptocurrency) ។

