ទី១. AI ជំនួយដល់អ្នកបើកបរ (AI-Power «Intelligent Driver-Assistive Technology») ដែលវាមានសមត្ថភាពអាចកំណត់ស្ថានភាពគ្រោះថ្នាក់នៅខាងមុខ
បានលឿន។
ទី២. បច្ចេកវិទ្យាបណ្តាញសំឡេង និងសុវត្ថិភាព (Safe and Sound Network Technology) ដែលភ្ជាប់គ្នាជាមួយអ្នកប្រើប្រាស់ផ្លូវទាំងអស់ដែលប្រើរថយន្ត និងម៉ូតូរបស់ Honda តាមរយៈទូរគមនាគមន៍ បង្កើតលទ្ធភាពក្នុងការទស្សន៍ទាយពីគ្រោះថ្នាក់ដ៏មានសក្តានុពល ពោលគឺជួយឱ្យពួកគេចៀសវាងការបុកគ្នាជាយថាហេតុបាន។បន្ថែមពីនេះ ក្រុមហ៊ុន Honda បានបញ្ជាក់ថា ប្រព័ន្ធ Sensing 360 ដែលកាលពីខែមុនប្រកាសថា នឹងបំពាក់លើរថយន្តនៅឆ្នាំ២០៥០នោះ គឺបង្រួមមកនៅឆ្នាំ២០៣០វិញ ដើម្បីបង្កើនសុវត្ថិភាព ចូលរួមសម្រេចគោលដៅលុបបំបាត់ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ ប្រព័ន្ធនេះ នឹងជួយផ្តល់ព័ត៌មានបន្ថែមអំពីជុំវិញតួខ្លួនរថយន្តទាំងមូល ដែលអ្នកបើកបរ អាចបញ្ចៀសស្ថានភាពគ្រោះថ្នាក់បាន៕
ប្រភព https://news.sabay.com.kh/article/1308491#utm_campaign=onpage

