អត្ថន័យធ្វើបុណ្យ៧វត្ត
ប្រជាជនខ្មែរភាគច្រើនជាពុទ្ធសាសនិកជន តែងតែប្រារព្ធពិធីបុណ្យផ្សេងៗតាមបែបព្រះពុទ្ធសាសានា មានដូចជាពិធីបុណ្យភ្ជុំបិណ្ឌជាដើម ។ ខ្មែរយើងតែងតែយកបាយសម្ល នំចំណី និងវត្ថុសព្វសារពើទៅវត្តអារាមដើម្បីធ្វើបុណ្យ ចែកទានដល់អ្នកខ្វះខាត និង ដើម្បីរំលឹកដល់អ្នកមានគុណទាំងឡាយ ដែលជួយឲ្យជីវិតរបស់គេបានបុណ្យកុសល និងភាពរុងរឿង នៅក្នុងចិត្ត និង ជីវិត។ លើសពីនេះទៅទៀតនោះខ្មែរយើងមានជំនឿថាការធ្វើបុណ្យ គឺធ្វើឲ្យបាន៧វត្ត។ តើធ្វើបុណ្យ៧វត្តនេះមានអត្ថន័យដូចម្ដេច? វត្តមានន័យថា ការប្រកាន់អំពើល្អ ស្ថិតនៅក្នុងចិត្តមនុស្សគ្រប់ៗរូប ហើយស្ថិតនៅគ្រប់កន្លែងទាំអស់ជុំវិញយើង។ ធ្វើបុណ្យមានន័យថាជាការចែកចាយនូវអំពើល្អ គ្រប់បុគ្គលខ្វះខាតដែល នៅជុំវិញយើង។ ពាក្យ៧សន្ដានគឺសំដៅលើការប្រមូលផ្ដុំញាតិដោយមិនខ្វះចន្លោះនរណាម្នាក មានដូចជា៖ ១ គ្រួសាររបស់យើងផ្ទាល់ ២ គ្រួសាររបស់បងប្អូនបង្កើត ៣ គ្រួសាររបស់បងប្អូនជីដូន១ ៤ គ្រួសាររបស់បងប្អូនជីទួត១ ៥ គ្រួសារបស់បងប្អូនជីលួត១ ៦ គ្រួសាររបស់បងប្អូនជីលា១ ៧ គ្រួសាររបស់សាចថ្លៃ១ មានឪពុកម្ដាយក្មេក បងប្អូនថ្លៃ និងក្រុមគ្រួសារបស់គេ។ ដូច្នេះ នៅពេលមានពិធីបុណ្យផ្សេងៗ យើងតែងតែឃើញញាតិសន្ដានទាំងអស់មកចូលរួមស្ទើរគ្មានចន្លោះអ្នកណាឡើយ ហើយម្នាក់ៗមានសេចក្ដីរីករាយ សោមនស្ស ទទួលយកបុណ្យ និងចែករំលែកបុណ្យចំពោះគ្នាទៅវិញទៅមកដោយមិនរើសអើងឡើយ។ សរុបសេចក្ដីមកការធ្វើបុណ្យ៧វត្តគឺជាការចែកនូវអំពើល្អ ជាកុសល ដល់ញាតិជិតឆ្ងាយ គ្រប់ទាំង៧សន្ដាន ដោយមិនចន្លោះនរណាម្នា់ឡើយ និង មិនរើសអើងមនុស្ស ទីកន្លែង វណ្ណៈ គ្រួសារសាច់ញាតិឡើយ។

