ជីវិត

P
នៅពេលជា "បក្សី " នៅមានជីវិតរស់នៅវានឹង "ស៊ីស្រមោច " ជាអាហារ ។ប៉ុន្តែនៅពេល" វាងាប់ " វាក៏នឹងត្រូវ " ស្រមោចស៊ីជាអាហារ " ដូចគ្នា ។ ដើមឈើមួយដើមអាចធ្វើជាឈេីគូសបានច្រើនលានដើមប៉ុន្តែ" ឈើគូសគ្រាន់តែមួយដើម " ក៏អាច " ដុតដើមឈើបានច្រើនលានដើម " ដូចគ្នា ។ ចូរកុំមើលរំលងមនុស្សដែលទន់ទាបជាង ដោយសារវង្វេងខ្លួនឯងថា " អស្ចារ្យ " ។ កុំមើលរំលងអតិថិជនតូចតាច មិនឃើញ " គុណតម្លៃ " របស់ពួកគេ ព្រោះថ្ងៃណាមួយគេអាចជា "អតិថិជនសំខាន់"របស់យើងក៏ថាបាន ។ កុំគិតថាយើង " រឹងមាំ " គ្មានថ្ងៃឈឺ ព្រោះអាយុនៅតិច " មឈូស " មិនមែនមានទុកដាក់មនុស្សចាស់ ប៉ុន្តែមានទុកដាក់សាកសព ។ កុំគិតថា"ខ្ញុំជាអ្នកមាន " ចំណាយប្រាក់យ៉ាងខ្ជះខ្ជាយ ថ្ងៃណាមួយប្រាក់ត្រឹមតែ ១ពាន់ អាចមានតម្លៃខ្លាំងក្នុងថ្ងៃដែលធ្លាក់ខ្លួសំណាងអាក្រក់ក៏ថាបាន ។ គ្មានអ្វីទៀងទាត់ក្នុងជីវិត ធំបានក៏តូចបាន ! មានបានក៏ក្របាន ! រឹងមាំបានក៏ឈឺបាន ! កើតបានក៏ត្រូវស្លាប់បាន ! មនុស្សគ្រប់រូបគ្មាននរណាម្នាក់រស់នៅជានិរន្តន៍។ អ្វីដែលគួរមានទុក ៤យ៉ាង៖ ១- មានមនុស្សដែលស្រឡាញ់អ្នក " ដោយចិត្តស្មោះ " ២- មានមិត្តដែលដឹងចិត្ត ៣- មានការងារធ្វើ ៤- មានផ្ទះ ។ របស់មានតម្លៃ ២យ៉ាង ១- សុខភាពកាយ ២- សុខភាពចិត្ត។ ទ្រព្យសម្បត្តិ ៦យ៉ាង ១- រាងកាយ ២- ចំណេះដឹង ៣- ក្តីស្រមៃ ៤- ឥរិយាបថ ៥- ភាពជឿជាក់ ៦- ភាពក្លាហាន![A868EFCA-6DC3-4116-87C3-3EC61B70DD21.jpeg](https://serey.io/imageupload_data/228c76c1491d05e5b29dfc7f150e79e77a0ece22)

Comments