យន្តក្រឡាហោមគង់
បរិត្តឬមន្ត គេសូត្រក្នុងទិសដៅ៤យ៉ាង
ទី១ពន្យល់អ្នកស្តាប់ឱ្យជ្រួតជ្រាបក្នុងអត្ថសេចក្តីនោះៗដោយភាសាបាលីឬប្រែសម្រាយ
ទី២ដើម្បីរម្ងាប់កំហឹងក្នុងចិត្តនៃជនអ្នកមានវេរានិងគ្នា គឺថាធ្វើពួកគេឱ្យយល់យោគដល់គ្នា
ទី៣ដើម្បីដាក់គំនាបឬសម្ពាធដល់អមនុស្សពួកខ្លះដែលប្រាថ្នាបៀតបៀនដល់មនុស្សល្អ ដោយការយកគុណឬឈ្មោះរបស់អ្នកមានបុណ្យស័ក្កិ៍ធំមកប្រកាសឱ្យដឹង ឱ្យកើតការក្រែងល្អែងក្នុងចិត្ត
ទី៤ដើម្បីឱ្យកើតសទ្ធាក្នុងសាច់សេចក្តីនៃធម៌បាលីនោះៗ លុះសទ្ធាកើតហើយរាប់ថាជាកុសលចិត្តមួយដួងនាំមកវិបាកជាសុខក្នុងបច្ចុប្បន្ន ចាត់ថាជាឧបត្ថម្ភកកម្មបាន ទាំងនេះជាទិសដៅនៃការសូត្របរិត្តឬមន្ត តែមិនមែនសូត្រដើម្បីកំចាត់កំចាយសត្វបុគ្គលណាមួយឡើយ បើសូត្រដើម្បីបៀតបៀនសត្វដទៃអាចចាត់ជាអាបត្តិសម្រាប់ភិក្ខុសាមណេរនិងជាទោសផ្នែកកម្មបទសម្រាប់គ្រហស្ថទៀតផង សូមទានជ្រាប។យើងនិងពួកយើងទើបខ្លាំង អញនិងឯងមិនខ្លាំងទេ។
ប្រភព ចន្ទប្បិយោ រីម ចាន់រ៉ា


