ជីវិត និងកាពិត

P

កើត​មក​លើ​ផែន​ដី​តែ​មួយ​  ប៉ុន្តែ​ធម្មជាតិ​បាន​​កំណត់​មក​ឲ្យ​មាន​ភាព​ខុសគ្នាដូច​ជា​​មុខ​មាត់ ដង​ខ្លួន ប្រាជ្ញា ចំណេះដឹង និង​ស្ថានភាព​គ្រួសារ​។ នេះ​ ជា​កត្តា​ដែល​នាំឲ្យ​មនុស្ស​ភាគ​ច្រើន ចូល​ចិត្ត​សម្លឹង​មើល​គេ​ យក​សម្ពាធ​មក​ដាក់​លើ​ខ្លួន ហើយ​ចាប់​ផ្តើម​ធ្វើការ​ប្រៀបធៀប​ រហូត​ធ្វើ​ឲ្យ​ជីវិត​លំបាក​ជាង​ការពិត​ជាក់​ស្តែង​ទៅ​ទៀត។យើង​អាច​រត់​គេច​ពី​​របស់​អ្វី​មួយ​បាន ប៉ុន្តែ​មិន​​​អាច​រត់​គេច​ពី​ការ​ពិត​ក្នុង​ជីវិត​បាន​ឡើយ។ 

មាន​មនុស្ស​ច្រើន​ណាស់ ​បាន​រង​នូវ​ភាព​ឈឺ​ចាប់​ខ្លាំង​ក្រៃ​លែង ដោយ​សារ​តែ​ពួក​គេ​មិន​អាច​ទទួល​យក​ការពិត​ដែល​បាន​កើត​ឡើង​ រហូត​ធ្វើ​ឲ្យ​សុភមង្គល​ធ្លាក់​ចុះ​ដល់​បាត បេះដូង​រុំ​ព័ទ្ធ​ដោយ​សំណាញ់​ទុក្ខ។មនុស្ស​មាន​ជីវិត​ដូច​គ្នា​ប៉ុន្តែ​មាន​វាសនា​ខុស​គ្នា ។ វា​មិន​មែន​ជា​រឿង​លំបាក​ឬ​គួរ​ឲ្យ​ខ្លាច​នោះ​ទេ ដែល​​ត្រូវ​ទទួល​ស្គាល់​រាល់​បញ្ហា​ ព្រោះ​ជីវិត​នរណា​ក៏​ដូច​នរណា​ដែរ មិន​ថា​មាន​ឬ​ក្រ សុទ្ធ​តែ​មិន​អាច​​គេចវេះ​ពី​ទុក្ខ​លំបាក​បាន​ឡើយ​។ ទទួលស្គាល់​ផង​ថា អ្វី​ក៏​មិន​ស្មើ​គ្នា​ដែរ​លើ​លោក​នេះ សូម្បី​​តែ​ម្រាម​ដៃ​របស់​អ្នក​ក៏ដោយ ដូច្នេះ​ហើយ​​គួរ​រីករាយ​​​និង​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​រីក​ចម្រើន នោះ​រឿង​ល្អ​ៗ​នឹង​តម្រង់​ជួរ​គ្នា ចូល​មក​ក្នុង​ជីវិត​អ្នក​។ 

លើ​លោកយើងនេះ គ្មាន​អ្វីដែលដូចគ្នា នៅ​គង់​វង្ស​ឋិតថេរ​ឡើយ។ ក្តី​សុខ​និង​ក្តី​ទុក្ខ តែង​តែ​កើត​មាន​​ដំណាល​ ប៉ុន្តែ​យើង​មិន​​អាច​រស់​នៅ​ជាមួយ​ភាព​ឈឺ​ចាប់​អស់​មួយ​ជីវិត​បាន​​ទេ​។ គ្រប់​ទង្វើ​​ដែល​យើងកំពុង​ធ្វើ​បច្ចុប្បន្ន យើងគួរតែ​ត្រៀម​ខ្លួន​ ដើម្បី​ទទួល​យក​លទ្ធផល​គ្រប់​​បែប​យ៉ាង ដែល​នឹង​កើត​ឡើង​នា​ពេល​អនាគត៕​​​​​​

Comments