ចង្កៀងផ្ទះណា ភ្លឺផ្ទះនោះ

P
ហេតុអ្វី ត្រូវខ្វល់ពីអ្នកដទៃអស់ទាំងនោះ? ជីវិតប្ដីប្រពន្ធ យើងលេបថ្មលេបក្រួសជាមួយគ្នា ស៊ីបាយ អំបិលប្រហុក យ៉ាងណា ក៏ជារឿងគ្រួសារយើងដែរ អ្នកដទៃ គេដឹងអី គេគ្មានថ្ងៃយល់ពីបញ្ហាក្នុងគ្រួសារយើងឡើយ។ កុំខ្លាចខ្មាសគេ កុំខ្វល់នឹងពាក្យគេពេបជ្រាយ សើចចំអក កុំបោះបង់គ្នា ព្រោះតែពាក្យគេនិន្ទាឈ្នានីស គ្មានអ្វីសំខាន់ ជាងការតស៊ូព្យាយាមរបស់ប្ដីប្រពន្ធយើងឡើយ។ ឱ្យគេថាចុះ ឱ្យគេនិយាយចុះ សំខាន់ ជីវិតប្ដីប្រពន្ធយើងមានក្ដីសុខសុភមង្គល ស្រឡាញ់គ្នា អត់ឱនឱ្យគ្នា ​យោគយល់គ្នាឱ្យបានច្រើន ដរាបណាដង្ហើមនៅដក ក្ដីសង្ឃឹមនៅតែមាន ជីវិតហ្នឹង មិនមែននៅតែប៉ុណ្ណឹងទេ ជឿទៅណា ឱ្យតែខិតខំ លំបាកមុនស្រណុកក្រោយ។ បើរវល់តែខ្វាយ្វល់នឹងសម្ដីគ្មានបានការរបស់គេ យើងមានពេលឯណានឹងកសាង សុភមង្គល និងភាពរីកចម្រើនឱ្យគ្រួសារយើងទៅ។ គេនិយាយចេះតែបានហើយ មើលប្ដីវាចេះ មើលប្រពន្ធវាចុះ តែសំខាន់ មនុស្សរបស់យើង ប្ដីប្រពន្ធយើង មនុស្សយើងស្រឡាញ់ គឺល្អទាំងអស់។ ម្យ៉ាងទៀត កុំចេះតែយកប្ដីឯងទៅប្រៀបនឹងគេ កុំចេះសរសើរប្រពន្ធគេ បង្អាប់ប្រពន្ធឯងឱ្យសោះ៕ #PanhaRoth![6C6E13F0-0EEA-401C-BF6C-97EA9EAEE6A5.jpeg](https://serey.io/imageupload_data/cf0c55e9a4b819c7b0866e6640422064ee590f75)

Comments

wondercury
សូមចូលរួមនិពន្ធអត្ថបទប្រសិនបើបងមានពេលវេលាគ្រប់គ្រាន់ដើម្បីទទួលបានរង្វាន់ជាកាស់សេរីច្រើនជាងផុសរូប រឺអត្ថបទចំលង។