វិធីធ្វើជ្រក់ជើងមាន់ 😋😋 ឆ្ងាញ់ដល់ចិត្ត

P
វិធីធ្វើជ្រក់ជើងមាន់ 😋😋 ឆ្ងាញ់ដល់ចិត្ត ![19260225_1889734517966363_3384087721800452381_n.jpg](https://serey.io/imageupload_data/4eeabe1296d45dd3a87b25f9d6567e37c08d9787) ជ្រើសជើងមាន់ដែលល្អ យកមកកាត់ក្រចកចេញ កោសអោយស្អាត ច្របាច់អំបិលបន្តិចលាងទឹកអោយស្អាត កាត់ត្រឹមកជើងជា២ - ដាក់ឆ្នាំងដាំទឹកអោយពុះ បង់អំបិលបន្តិច រំដេង គល់ស្លឹកគ្រៃ ខ្ញី ខ្ទឹមស ស្លឹកក្រូចសើច ទុកអោយពុះ ១០នាទី បន្ទាប់មកស្រងចេញ យកលាងទឹក ទុកអោយត្រជាក់បន្តិច ដាក់ទឹកកកក្លាសសេអោយស្រួយជើងមាន់ - ធ្វើទឹកត្រី ដាក់អំបិល ស្ករស ទឹកត្រី លាយចូលគ្នា សឹមដាក់ទឹកដាំពុះទុកអោយត្រជាក់ចូល (ហាមកុំអោយទឹកក្ដៅ ) ចាំដាក់ខ្ទឹមស+ ម្ទេស ដែលបុកចូលគ្នា ដាក់ទឹកក្រូចឆ្មារ ឬ ទឹកខ្មេះចូល បន្ទាប់មក ដាក់គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ភ្លក់មើលអោយមានរសជាតិ ប្រៃ ផ្អែម ជូរ ហិរ ទើបតំរៀបជើងមាន់ដាក់កែវ ហើយចាក់ទឹកត្រីចូល ជាការស្រេច ។ (ស្លឹកក្រូចសើច និង ក្រូចឆ្មារចំណិតគ្រាន់តែដាក់ពីលើយកលំអរប៉ុណ្ណោះ កុំប្រើល្អជាង នាំល្វីង ) បើធ្វើលក់ត្រូវប្រើទឹកខ្មេះ រក្សារទុកបានយូរ (ចំណាំបើធ្វើក្រូចឆ្មារត្រូវចិត្តសំបក ហើយចាំច្របាច់យកទឹកវា ) ធ្វើហើយយកទុកទូរទឹកកក ២ម៉ោងចូលជាតិអាចញាំបានហើយ៕ ![19420477_1889734631299685_5161473400351756978_n.jpg](https://serey.io/imageupload_data/00547ca50c60b07fd46c3b4fd6ba88909e32677b) ![19399592_1889734527966362_4019717588227547071_n.jpg](https://serey.io/imageupload_data/7aab8c6ce69440b93c433e81b4da08b08f7e9faf) ![19399728_1889734584633023_7423119228299709484_n.jpg](https://serey.io/imageupload_data/b36aa08aa4dcab3837733e439913809fb5982250) ![19429609_1889734591299689_6692425248499013614_n.jpg](https://serey.io/imageupload_data/cb6b61ff207c6c5035c1f9d2e020c1f6c88a6156) By Sakorak Thonn

Comments