ប្រទេសចំនួន១០ នោះរួមមាន ១- បូតស្វាណា( Botswana) ២-អេស្វាទី (Eswatini ) ៣- ឡេសូថូ (Lesotho )៤- ម៉ូហ្សំប៊ិក( Mozambique)៥-ណាមីប៊ី (Namibia) ៦-អាហ្វ្រិកខាងត្បូង (South Africa )៧-ហ្សីមបាវ៉េ (Zimbabwe) ៨-ម៉ាឡាវី( Malawi )៩- អង់ហ្គោឡា(Angola) និង ១០- ហ្សំប៊ី (Zambia)៕
កម្ពុជាសម្រេចហាមខាតអ្នកដំណើរចំនួន១០ប្រទេស មកពីអាហ្វ្រិក
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក ឬមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំង១០ នៅក្នុងពេល៣សប្តាហ៍។ ការរកឃើញវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា អូមីក្រុង (Omicron) ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាលដាលមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី។

