របៀបធ្វើបុកទឹកគ្រឿង

P
បុកទឹកគ្រឿងបែបអ្នកបាត់ដំបង 😋😋😋 ជួយ Share ចែកគ្នារៀនធ្វើញ៉ាំផង ទំនងឆ្ងាញ់ណាស់ 😋 #គ្រឿងផ្សំ: - ត្រីអាំង ឬ ត្រីស្ងោរ (បេះយកសាច់) - ត្រីឆ្អើរ (បេះយកសាច់) - ម្ទេស, ខ្ទឹមស ខ្ទឹមក្រហម, ត្រប់ពិជលំញង - ជីគ្រប់មុខ (ហាន់ជាចំណិតតូចៗ) - ទឹកប្រហុក - ក្រូចឆ្មា (ច្របាច់យកទឹកទុកជាស្រេច) - ប៊ីចេង, ស្កសរ, អំបិល #បន្លែអន្លក់ខ្ចី: ស្ដៅ ផ្កាស្នោ ផ្កាកំប្លោក ស្ពៃកក្តោប ស្ពៃក្រញាញ់ កញ្ឆែត ត្រសក់ ត្រប់ ឬបន្លែផ្សេងៗតាមចំណូលចិត្ត #វិធីធ្វើ: 1- ត្រីអាំង ឬ ត្រីស្ងោរ ត្រីឆ្អើរបេះរួចបុក ទុកមួយអន្លើ។ 2- បន្ទាប់មកយក ម្ទេស, ខ្ទឹមស ខ្ទឹមក្រហម, ត្រប់ពិជលំញង លីញជាមួយគ្នាអោយឆ្អិនរួចយកទៅបុក ហើយដួសដាក់ច្របល់ជាមួយត្រីដែលបុកហើយ។ 3- បន្ទាប់មកគ្រឿងផ្សំដែលមានទាំងប៉ុន្មានដាក់បញ្ចូលគ្នាទាំងអស់ ភ្លក់មើលតាមចំណូលចិត្ត ជាការស្រេច។ 👉 ដួសទឹកគ្រឿងដាក់ចាន ហូបផ្ទាប់ជាមួយបន្លែអន្លក់ខ្ចី តាមចំណូលចិត្ត រឹតតែឆ្ងាញ់😋😘(https://serey.io/imageupload_data/da3c94c4686491c5fb2b095ba5f383c31e2d4206)![76F86927-52E6-4C85-BF3F-7D159A1CCD41.jpeg](https://serey.io/imageupload_data/bf8e24523bf0550c454ecb7d15f6f858655b8afb)![F89BA813-9670-4A6D-9C9C-BFBE50172577.jpeg](https://serey.io/imageupload_data/fb42a9e83ce747bd6a353dae5a071284c814b3fe)![2D541DC5-4CBD-436F-A65C-C62F08F71E4B.jpeg](https://serey.io/imageupload_data/da3c94c4686491c5fb2b095ba5f383c31e2d4206)![067543D4-3B2A-462A-B14F-6665CC78AA1D.jpeg](https://serey.io/imageupload_data/4cd2715704efa7c140e5b258bda0b38d41bb1921)![F3FFC33E-7026-43BC-953B-9D9ADC44DAE7.jpeg](https://serey.io/imageupload_data/ce7c3b05b34636e5516f9761ee331e56c42053d7)![116401DF-5361-4ACE-A5A4-4749E18F9EC9.jpeg](https://serey.io/imageupload_data/f22db063a562b5f830f65d188b638cbc5480271b)![4930DBAD-B185-4AC2-8497-1EE937007269.jpeg](https://serey.io/imageupload_data/f22db063a562b5f830f65d188b638cbc5480271b)![AB102445-6A5F-4954-82BC-AE3626960250.jpeg](https://serey.io/imageupload_data/271e9628c6674698e000633aee0fd6ad78c15f78)![EEB6EAB9-44A0-44A0-9117-886479B4786C.jpeg](https://serey.io/imageupload_data/23acdb0ce007bc8fbe45b0a4c2633f5ca6f90eb1)![ED1751C1-A76B-4176-AB2E-3DABA84C9210.jpeg](https://serey.io/imageupload_data/81163bbf638232b76f09c136010c6194ea93b67a)![567EE309-8A2B-40C7-9157-7A4D039D3ADE.jpeg](https://serey.io/imageupload_data/6fd9543abf8d600a0587ec2887a60c5e2806148f)![9EDB0255-BF1D-46F0-95AD-2C7A9D49A7D6.jpeg](https://serey.io/imageupload_data/b3d2f046c7281080fc3e3863b96cd5cdd51ede72) Source frome Facebook page មេផ្ទះ Housewife

Comments