វិធីសាស្រ្តធម្មជាតិកម្ចាត់សត្វជ្រឹងបំផ្លាញដំណាំស្រូវ
វិធីសាស្ត្រធម្មជាតិកម្ចាត់សត្វជ្រឹងបំផ្លាញដំណាំស្រូវ
គ្រឿងផ្សំ៖
-សំបកដើមប្រេងខ្យល់ : ៣ គីឡូក្រាម
-ស្លឹកប្រេងខ្យល់ : ៥ គីឡូក្រាម
-ថ្នាំជក់ : ៨ គីឡូក្រាម
វិធីធ្វើ៖
-យកធាតុផ្សំទាំង ៣ មុខត្រាំក្នុងពាងដោយប្រើទឹក ១០០ លីត្រ ដើម្បីត្រាំ
-រក្សាទុកក្នុងរយៈពេល ៧ ថ្ងៃ ទើបយកទៅប្រើប្រាស់ ។
វិធីប្រើប្រាស់៖
-យកទឹកថ្នាំនេះ បាចលើស្រែដែលមានស្រឹងបំផ្លាញ ដោយប្រើស្នន់ ឬ ជក់
-បើប្រើ ធុងបាញ់ថ្នាំ ត្រូវច្រោះទឹកថ្នាំនេះចំនួន ៣ ដង អោយអស់កករ
-រួចបាញ់លើកន្លែង ដែលមានការបំផ្លាញ ។
សម្រួលអត្ថបទៈ អ៊ាង សុផល្លែត

