អាហារូបករណ៍ទៅប្រទេសហុងគ្រី

P

ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ចំនួន​ ៣០ ​រូប​ទៅ​បន្ត​ការសិក្សា​នៅតាម​សាកលវិទ្យាល័យ​នានា​នៅ​ប្រទេស​ហុងគ្រី ក្រោម​កម្មវិធី​អាហារូបករណ៍ Stipendium Hungaricum​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ១៦ ​វិច្ឆិកា​ឱ្យដឹងថា កម្មវិធី​អាហារូបករណ៍​នេះ ផ្តល់​អាហារូបករណ៍​ចំនួន ៥ ​ប្រភេទ​ដែល​ក្នុងនោះ​មាន​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ ១០ ​កន្លែង​លើ​មុខជំនាញ​កសិកម្ម មនុស្សសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ ធម្មជាតិ​។ ថ្នាក់បណ្ឌិត​ ៤ ​កន្លែង លើ​មុខជំនាញ​ណា​ក៏បាន​ជា​ភាសា​ហុងគ្រី ឬ​អង់គ្លេស ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ១០ ​កន្លែង លើ​មុខជំនាញ​កសិកម្ម មនុស្សសាស្ត្រ វិស្វកម្ម សេដ្ឋកិច្ច សិល្បៈ និង​វិទ្យាសាស្ត្រ​ធម្មជាតិ​។

ក្រៅពីនេះ​ក៏​ផ្តល់ជូន ២ ​កន្លែង​លើ​ការសិក្សា​មួយ​ចប់​ក្នុង​មុខជំនាញ​ណាមួយ​ក៏បាន និង​អាហារូបករណ៍​រយៈពេល ១០ ​ខែ ៤ ​កន្លែង​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ដែល​បង្រៀន​ជា​ភាសា​អង់គ្លេស ដល់​និស្សិត​ដែលមាន​សញ្ញាបត្រ​ឯកទេស​រួច​។  https://m.postkhmer.com/national/2021-12-01-1351-227633.html 

Comments