អំពីអត្ថន័យស្តូបរូបសំណាក់ព្រះបាទស៊ីសុវត្ថិនៅវត្តភ្នំ
យើងដឹងហើយថា រូបសំណាកនេះ គឺអ្នករាជការជំនាន់មុន បានកសាងឡើងជានិមិត្តរូប ដើម្បីរំលឹកគុណដល់ព្រះបាទស៊ីសុវត្ថិ ក្នុងការពឹងបារាំងឲ្យជួយទាមទារខេត្តសៀមរាប បាត់ដំបង និងសិរីសោភ័ណ្ឌ ដែលសៀមបានរំលោភយក ឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរវិញ ខាងក្រោមនេះជាអត្ថន័យខ្លះៗផ្នែកខាងឆ្វេងនៃស្តូបរូបសំណាក់ព្រះបាទស៊ីសុវត្ថិៈ
យើងមើរ៍ទៅលើបង្អស់ផ្នែកខាងឆ្វេងនៃផ្ទាំងរូបសំណាកនេះមានសរសេរអក្សរបារាំងពីរតួ RF ដែលមានន័យថា " Republique Francaise " ប្រែថា "សាធារណរដ្ឋបារាំង" ។ នៅពីលើតួអក្សរនេះ មានចុងដងទង់ជាតិ១តូច ធ្លាក់ជារាងផ្កាម្លិះ វាជានិមិត្តរូបនៃរាជាធិបតេយ្យនៅប្រទេសបារាំង (ផ្កាស និង បៃតង) ។ ភ្ជាប់នឹងដងនេះ គឺជាទង់ជាតិនៃប្រទេសបារាំងមាន ពណ៌ខៀវ ស ក្រហម ត្រូវបានពលថ្មើរជើងម្នាក់កំពុងឈរវន្ទនាការ ដោយដៃស្តាំកាន់កាំភ្លើងបឈ្ឈរស្របនឹងជើង និងដៃធ្វេងទាញទង់ជាតិនោះឲ្យលាតសន្ធឹងពីលើ ។ នៅពីលើទង់នេះ ជារូបនាគពណ៌បៃតង និងខាងក្រោមមានផ្ទាំងថ្មរាងចតុកោណចំនួន៣ ត្រួតពីលើគ្នាលំអដោយក្បាច់បុរាណខ្មែរ។ នៅពីលើផ្ទាំងថ្ម មានឆ្លាក់អក្សរបារាំងថា “Traite Franco-Siamois du 15 Mars 1907 Battambang, Siemreap, Sisophon” ប្រែជាខ្មែរថា សន្ធិសញ្ញាបារាំងសៀម ចុះថ្ងៃទី១៥ មីនា ឆ្នាំ១៩០៧ ខេត្តបាត់ដំបង សៀមរាប ស៊ីសុផុន ខាងក្រោមអក្សរចារឹកនេះ មានរូបសំណាកជនជាតិបារាំងឈ្មោះ ដូរូហ្ស៊ូ ដឺ គុលហ្សង់ ដែលជាកុងស៊ុលប្រចាំនៅខេត្តបាត់ដំបង នាឆ្នាំ១៩០៣ (តាមឯកសារលោក តូច ឈួង)។
(ប្រភពៈ វីគីភីឌា)

