ក្រុងសៀមរាបៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងបើកសម្ពោធ ដំណើរការកម្មវិធីមហោស្រពសិល្បៈអន្តរជាតិឆ្នាំ ២០២១ នៅមុខប្រាសាទអង្គរវត្ត ដែលមានការចូលរួមពីបណ្តាឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតអាស៊ាន ឥស្សរជន និងក្រុមអាជ្ញាធរតំបន់នានា នៅថ្ងៃសុក្រ ទី ១០ ខែធ្នូ។
កម្មវិធីមហោស្រពនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ នៅទីកន្លែងផ្សេងៗ ក្នុងខេត្តសៀមរាប ដែលចាប់ផ្តើមពីថ្ងៃទី ១០ ដល់ទី ១២ ខែ ធ្នូ ឆ្នាំ ២០២១ ខណៈមានក្រុមហ៊ុនក្នុងស្រុកជាច្រើន កំពុងរួមគ្នាផ្តល់ការគាំទ្រដល់ខេត្តដែលជាបណ្តុំទីតាំងទេសចរណ៍មួយនេះត្រូវការជំនួយគាំទ្រ ដើម្បីរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរឆ្នាំ ២០២១ (Angkor
មហោស្រពសិល្បៈអន្តរជាតិអង្គរនេះនឹងមានការសម្តែងសិល្បៈចម្រុះពីក្រុមសិល្បករ-សិល្បការិនី តន្ត្រីករ អ្នកគូរគំនូរ អ្នកនិពន្ធ និងអ្នករបាំ ជាមួយនឹងបណ្តុំនៃទស្សនីយភាពនានា មានល្ខោនស្រមោល (ស្បែកធំ) ការសម្ដែងក្បាច់គុនល្បុក្កតោ ចាប៉ីដងវែង ឧបករណ៍ភ្លេងផ្លយ ការគូរគំនូរផ្ទាល់ ការតាំងពិព័រណ៍គំនូរ ការសម្តែងល្ខោនខោល និងមានការបង្ហោះខ្លែងប្រពៃណីជាតិ នៅខាងមុខប្រាសាទអង្គរវត្ត ផងដែរ។

