"អគុណ" មនុស្សគ្រប់រូបដែលចូលមកក្នុងជីវិត
" អរគុណ " មនុស្សគ្រប់រូបដែលចូលមកក្នុងជីវិត!
' មនុស្សល្អ ' មកធ្វើឲ្យយើងមានសេចក្តីសុខ
' មនុស្សមិនល្អ ' មកធ្វើឲ្យយើងមានបទពិសោធន៍ ។
' មនុស្សដែលល្អបំផុត ' មកសាងការចងចាំល្អៗឲ្យដល់យើង
' មនុស្សដែលអាក្រក់បំផុត ' មកបង្រៀនមេរៀន
ល្អៗឲ្យដល់យើង ។
គ្មាននរណាម្នាក់ដែលយើងត្រូវបន្ទោស
អ្វីគ្រប់យ៉ាងមានហេតុផលផ្ទាល់ខ្លួន ។
មនុស្សជាច្រើនចូលមក ធ្វើឲ្យជីវិតរបស់យើង
មិនល្អឥតខ្ជោះ ប៉ុន្តែនេះហើយគឺជា " ជីវិត " ។
យើងរៀនសូត្រពីមនុស្សឲ្យបានច្រើនដូចកំពុង
រៀនសូត្រពីខ្លួនឯង ។
' អរគុណ'
ហើយជ្រើសរើស " បំភ្លេច " មនុស្សខ្លះ
"ចងចាំ " មនុស្សខ្លះ ហើយដើរបន្តទៅទៀត
ឲ្យមានសេចក្តីសុខបំផុត ! ៚
Sothy Lim

