Serey is utilizing Blockchain technology

ខាងក្រោម​នេះ​ជា​សម្រង់​សម្តី​ប្រកបដោយ​គតិបណ្ឌិត ដែល​មនុស្ស​គ្រប់គ្នា​គួរតែ​អាន​៖

panhavann

ខាងក្រោម​នេះ​ជា​សម្រង់​សម្តី​ប្រកបដោយ​គតិបណ្ឌិត ដែល​មនុស្ស​គ្រប់គ្នា​គួរតែ​អាន​៖ ​ ​១. "​គតិបណ្ឌិត​ពិតប្រាកដ​តែមួយគត់ គឺ​ការដែល​ដឹងថា ខ្លួនឯង​មិនទាន់បាន​ចេះ​អ្វី​នៅឡើយ​"​។ ​ ​២. "​ជីវិត​ដែល​មិនបាន​គិតគូរ​ល្អិតល្អន់ គឺ​រស់នៅ​ឥត​តម្លៃ​"​។​ ​ ​៣. "​មានតែ​ចំណេះដឹង​ទេ​ជា​ទេវតា ចំណែក​ភាពល្ងង់ខ្លៅ ជា​បិសាច​"​។​ ​ ​៤. "​ខ្ញុំ​មិន​បង្រៀន​គេ​ឱ្យ​ចេះ​គ្រប់​អ្វីៗ​នោះទេ​។ ខ្ញុំ​គ្រាន់តែ​ចេះ​ធ្វើឱ្យ​ពួកគេ​គិតពិចារណា​ប៉ុណ្ណោះ​"​។​ ​ ​៥. "​ចិត្តល្អ​ចំពោះ​មនុស្ស​ដែល​អ្នក​បាន​ជួប នឹង​ប្រយុទ្ធ​ឈ្នះ​សមរភូមិ​ដ៏​លំបាក​បាន​"​។​ ​ ​៦. "​មនុស្ស​អសីលធម៌​និយាយ​អាក្រក់​ពី​គេ​; មនុស្ស​ប្រក្រតី​និយាយ​ពី​វត្ថុ​សម្រាប់​ជីវិត​; មនុស្ស​ប្រកបដោយ​គតិបណ្ឌិត​និយាយ​ពី​គំនិត​ធ្វើឱ្យ​ជីវិត​ប្រសើរ​"​។​ ​ ​៧. "​មិន​ថា​អ្នក​រៀបការ​តាម​វិធី​ណា​ទេ ប្រសិនបើ​មាន​ប្រពន្ធ​ល្អ អ្នកនឹង​រីករាយ​; ប្រសិនបើ​មាន​ប្រពន្ធ​មិន​គាប់ប្រសើរ អ្នកនឹង​ក្លាយជា​ទស្សនវិទូ​"​។​ ​ ​៨. "​មនុស្ស​ដែល​មិន​ពេញ​ចិត្តនឹង​អ្វីដែល​ខ្លួន​មាន នោះ​ក៏​នឹងមិន​ពេញចិត្ត​នឹង​អ្វីដែល​ខ្លួន​ចង់បាន​ដែរ​"​។​ ​ ​៩. "​ជួនកាល​អ្នក​បានដាក់​ជញ្ជាំង​បាំង មិនមែន​ដើម្បី​កុំឱ្យ​មនុស្ស​ចាកចេញ​ទៅ​ក្រៅ​ទេ ប៉ុន្តែ​ចង់​មើលថា​តើ​មាន​នរណា​ខ្វាយខ្វល់​ចង់​បំបែក​ជញ្ជាំង​នោះ រួច​ដើរចេញ​ក្រៅ​ដែរ​ទេ​"​។​ ​ ​១០. "​ការ​ឆ្ងល់​មិនចេះចប់​គឺជា​ការចាប់ផ្តើម​នៃ​គតិបណ្ឌិត​"​។​ ​ ​១២. "​ការអប់រំ គឺជា​ប្រេងកាត​បញ្ឆេះ​ចង្កៀង​ឱ្យ​ភ្លឺ​"​។​ ​ ​១៣. "​ចង់​ផ្លាស់ប្តូរ​ពិភពលោក ផ្លាស់ប្តូរ​ខ្លួនឯង​ជាមុនសិន​"​។​ ​ ​១៤. "​អា​ថ៍កំ​បាំង​នៃ​សុភមង្គល មិនមែន​កើតឡើង​ដោយសារតែ ការស្វែងរក​ទ្រព្យសម្បត្តិ​ឱ្យ​ច្រើន​ទេ ប៉ុន្តែ​កើតឡើង​ដោយសារតែ ការចេះ​ដាក់​កំហិត​ខ្លួនឯង​ឱ្យ​រីករាយ​នឹង​របស់​ដែល​ខ្លួន​មាន​"​។​ ​ ​១៥. "​អា​ថ៍កំ​បាំង​នៃ​ការផ្លាស់ប្តូរ គឺ​ត្រូវ​ផ្តល់​ថាមពល​ទាំងអស់​របស់​អ្នក​ទៅលើ​ការបង្កើត​អ្វីដែល​ថ្មី មិនមែន​ទៅ​ជំទាស់​នឹង​របស់​ចាស់ ដែលមាន​ស្រាប់​ទេ​"​។​ ​ ​១៦. "​ស្រឡាញ់​ចំណេះដឹង​ជាង​ទ្រព្យសម្បត្តិ ទើប​ជា​ទ្រព្យសម្បត្តិ​ជាប់លាប់​ជានិច្ច​និរន្ត​"​។​ ​ ​១៧. "​មានគំនិត មាន​អ្វីៗ​ទាំងអស់​"៕
0.000 SRY$0.00
Global
Global

Comments