បើចេះនិពន្ធកុំកប់ចោល! សរសេរចម្រៀងប្រកួតទៅ បានលុយហើយ Idol ធានាច្រៀងផ្ទាល់ទៀត

ថ្មីទៀតហើយ តារាចម្រៀងជួរមុខ មាស សុខសោភា បានចេញប្រកាសបើកកម្មវិធីប្រកួតប្រជែងថ្មី ឈ្មោះថា "ស្នាដៃកូនខ្មែរ" ដែលគាំទ្រយ៉ាងពេញទំហឹងពីភេសជ្ជៈជំនួយសុខភាព និងសម្រស់ OLATTE។ កម្មវិធីនេះ នឹងបើកឱកាសឲ្យកូនខ្មែរគ្រប់វ័យ ផ្ញើស្នាដៃតែងនិពន្ធចម្រៀងគ្រប់ទម្រង់មកកាន់កម្មវិធី ដោយមានគណៈកម្មការចំនួន ៣ រូប រួមមានកញ្ញា មាស សុខសោភា ធ្វើការវិនិច្ឆ័យ។ចុងក្រោយមានតែបទចម្រៀង ៥ បទតែប៉ុណ្ណោះ នឹងត្រូវបានជ្រើសរើស ឲ្យតារាស្រីខាងលើច្រៀង ហើយយកមកផ្សាយតាមរយៈបណ្ដាញសង្គម។ ឯទស្សនិកជន គឺជាគណៈកម្មការក្នុងការបោះឆ្នោតវាយតម្លៃចុងក្រោយដើម្បីស្វែងរកម្ចាស់ជយលាភី ដែលនឹងទទួលបានទឹកប្រាក់ចំនួន ៤លាន រៀល។
សោភា បញ្ជាក់ថា៖ "នេះជាជំហានថ្មីមួយទៀតរបស់ខ្ញុំក្នុងការចូលរួមសកម្មភាពលើកកម្ពស់បទចម្រៀងមិនចំលង ក៏ដូចជាការលើកទឹកចិត្តកកវីនិពន្ធខ្មែរ ក្នុងការបន្តការតែងនិពន្ធរបស់ខ្លួន និងពង្រឹងគុណភាពនៃបទចម្រៀង"។នាងបន្ថែមទៀតថា បេសកកម្មមួយនេះពិតជាមិនស្រួលនោះទេ តែនាងពិតពេញចិត្តក្នុងការធ្វើវាហើយសង្ឃឹមយ៉ាងមុតមាំថាបងប្អូនខ្មែរទូទាំងពិភពលោក នឹងគាំទ្រកម្មវិធីនេះ។ ប្រញាប់ឡើង ឈប់ទទួលពាក្យនោថ្ងៃទី ៣១ តុលា ២០១៨ នេះហើយណា៎! ចូលរួមលើកស្ទួយវិស័យតែងនិពន្ធខ្មែរទាំងអស់គ្នា៕
លម្អិតពីលក្ខខណ្ឌប្រកួតនោទីនេះ :

https://www.facebook.com/MeasSoksopheaOfficial/videos/311353279649543/?t=0
អត្ថបទ : សុខណា

