បញ្ជូន​ស្ត្រី​ចិន​ម្នាក់​ទៅ​តុលាការ ព្រោះ​ធ្វើ​ឲ្យ​ក្រុងភ្នំពេញ​បាត់បង់​ចោរឆក់​ម្នាក់

O
ounsina
![fn-2018-08-15-15-26-23-1.jpg](https://serey.io/imageupload_data/b7ebc12241419976c5a2c2a69a89ea5a47f1f6c0) ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​បាន​បើករថយន្ដ​ដេញ​តាម​បុក​ចោរឆក់​ទូរស័ព្ទ​២​នាក់ រហូត​ឲ្យ​រង​របួសធ្ងន់ និង​ក្រោយមក​បាន​ស្លាប់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ នា​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ ពី​បទ​មនុស្សឃាត ក្នុង​សកម្មភាព​ធ្វើ​ឲ្យ​ម្នាក់​ស្លាប់ លែង​មាន​លទ្ធភាព​បង្ក​អំពើ​ឆក់​ប្លន់​ក្នុង​រាជ​ធានីភ្នំពេញ​ ។ បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន ដែល​ត្រូវ​បាន​ចាត់ទុកជា​ជនសង្ស័យ​បង្ក​ឲ្យ​ចោរ​ស្លាប់ និង​របួស មានឈ្មោះ (​យួន ថា​ង​) YUAN TANG ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន ជា​អាជីវករ ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ![fn-2018-08-15-15-22-50-2-640x360.jpg](https://serey.io/imageupload_data/aa089a5b3e17b6aa9c672cbff62ca528eb294548) ចំណែក​ជនសង្ស័យ​ជា​ចោរ ដែល​សមត្ថកិច្ច​ចាត់​ទុក​ថា ជា​ជន​រង​គ្រោះ មានឈ្មោះ សា​រុន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ចោរ ស្នាក់​នៅផ្ទះ លេខ​២៥០ ផ្លូវ​លេខ​៤៦០ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន បាន​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ បេ សុភា​ដេ​វីត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ចោរ ស្នាក់​នៅផ្ទះ​លេខ​៣២A ផ្លូវ​លេខ​២៨០ ក្រុម​៤៣ ភូមិ​៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ត្រូវ​នារី​ជនជាតិ​ចិន​ម្នាក់ តាម​ដេញ​បុក​ស្លាប់ ។ គួរ​រំលឹក​ថា ស្ត្រីជន​ជាតិចិន​ម្នាក់ បាន​បើករថយន្ដ​ដេញ​តាម​បុក​ជនសង្ស័យ​ជា​ចោរឆក់​ជិះ​ម៉ូតូ​២​នាក់ តាម​ដងផ្លូវ​រហូត​បំ​បុក​ផ្ទប់​ជាមួយ​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ និង​ក្រោយមក​ស្លាប់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ក្រោម​បទល្មើស «​ប៉ុនប៉ង​ឃាតកម្ម​» ។ លោក យិ​ន សាន អធិការ​នគ​បាល​ខណ្ឌចំការមន អោយ​ដឹង​ថា ដោយឡែក​ស្ត្រី​ចិន​ម្នាក់​ទៀត ដែល​រួម​ដំណើរ​ក្នុង​ហេតុការណ៍​នោះ មិន​ត្រូវ​បាន​ឃាត់ខ្លួន​ទេ ដោយសារ​មិន​ជាប់​ពាក់ព័ន្ធ ។ លោក​អធិការ​បាន​បន្ថែ​ថា ការ​សម្រេច​ឃាត់ខ្លួន ស្ត្រីជន​ជាតិចិន​នេះ ធ្វើ​ឡើង​ក្រោម​បញ្ជា​របស់​លោកស្រី វ៉ា សក្ក​ដា ព្រះរាជ​អា​ជ្ញ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ![photo_2018-08-15_15-16-47-2.jpg](https://serey.io/imageupload_data/1b678d02143de061a6aa67c4ec14bd4f24c0c8c6) ស្ត្រីជន​ជាតិចិន​២​នាក់ ដែល​អះអាង​ថា ត្រូវ​ចោរឆក់​ទូរស័ព្ទ រួច​បើករថយន្ដ​ដេញ​បំ​បុក​ចោរ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ និង​ស្លាប់ កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​យប់​ថ្ងៃ​ទី​១២ សីហា ២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៤៥៤ កែង​ផ្លូវ​លេខ​១២៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ បើ​តាម​ស្ត្រីជន​ជាតិចិន​ទាំង​២​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ពួក​នាង​បាន​បើករថយន្ត​តាម​ដងផ្លូវ ហើយ​បាន​បើក​កញ្ចក់ រថយន្ត​និយាយ​ទូរស័ព្ទ ខណៈនោះ​ស្រាប់តែ​ត្រូវ​ចោរ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-7241 ជិះ​មក​ឆក់​ទូរស័ព្ទ​ពី​ដៃ​គាត់ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​ទើប​ពួក​គាត់ បាន​បើករថយន្ដ​ដេញ​តាម​រហូត​បំ​បុក​ក្រុម​ជនសង្ស័យ​ផ្ទប់ ជាមួយ​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឱ្យ​របួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​សមត្ថកិច្ច​ទាក់ទង​រថយន្ដ​សង្គ្រោះ​បន្ទាន់ ដឹក​ទៅ​កាន់​មន្ទីរពេទ្យ ៕ ![photo_2018-08-15_15-16-47.jpg](https://serey.io/imageupload_data/cd1dd20750bea417c72bb47622e15b3aaa29401e) ![fn-2018-08-15-15-22-50-0-640x360.jpg](https://serey.io/imageupload_data/fbf804401170362b61c24f041d472e2b06e1373b) ប្រភព : KBN

Comments

daisysun
Thank you for putting the original source. :)