មកដឹងខ្សែរត់ ឡានក្រុងសាធារណៈថ្មី ៥ខ្សែទៀត ត្រៀមដំណើរការពេលឆាប់ៗ

O
ounsina
![](https://serey.io/imageupload_data/cc1c90adff1f690d5debc29393199af1e2f3a1f3) រដ្ឋាករស្វយ័តដឹកជញ្ជួនរថយន្តក្រុងសាធារណៈ នៅ​ថ្ងៃទី​១៩កញ្ញា​នេះ បាន​ឲ្យដឹងថា រដ្ឋាករ​នឹងបន្ថែមខ្សែរត់រថយន្តក្រុងថ្មីចំនួន ៥ខ្សែថែមទៀត បូកសរុបរួមជាមួយខ្សែរត់រថយន្តក្រុងបច្ចុប្បន្ន។ ខ្សែរត់ទាំងអស់មាន នឹងមាន​ចំនួន ១៣ខ្សែ។ទន្ទឹមនឹងការកែសម្រួលខែ្សរត់រថយន្តចាស់ និងបន្ថែម បណ្តាញខ្សែរត់រថយន្តក្រុងថ្មី រដ្ឋាករបានបែងចែករថយន្តក្រុងជប៉ុនដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ទៅតាមខ្សែរត់នីមួយៗ ដែលនឹង​ដាក់ឲ្យ​ដំណើរការ ចាប់ពី​ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៨ ខាងមុខតទៅ។ ខ្សែរត់ទាំង១៣ រួមមាន : ខ្សែទី១A : ផ្សារព្រែកព្នៅ-ចំណតច្បារអំពៅ ប្រវែង ១៩ គ.ម ខ្សែទី២B : ចំណតច្បារអំពៅ-ផ្សារគរគី ប្រវែង ១៤ គ.ម ខ្សែទី២ : រង្វង់មូលគួចកាណុង-រង្វង់មូលតាខ្មៅ-ស្ពាន​ព្រែកសំរោង ប្រវែង ១៨ គ.ម ខ្សែទី៣ : ចំណតសួនច្បារឫស្សីកែវ-បុរីសន្តិភាព២ ប្រវែង ២៣,១ គ.ម ខ្សែទី៤A : ចំណតសួនច្បារឫស្សីកែវ-បុរីសន្តិភាព២ ប្រវែង ២០,១២ គ.ម ខ្សែ​ទី៤B : ចំណតសួនច្បារឫស្សីកែវ-មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ចិន (អង្គស្នួល) ប្រវែង ២៨,៧ គ.ម ខ្សែទី៤C : ចំណតសួនច្បារឫស្សីកែវ-រង្វង់មូលដីក្រហម ប្រវែង ២០,៥ គ.ម ខ្សែទី៥ : ស្ថានីយរថយន្តក្រុងព្រែកព្នៅ-ផ្សារអ៊ីអន២-ផ្សារអ៊ីអន១ ប្រវែង ២៣,៤ គ.ម ខ្សែទី៦ : រង្វង់មូលគួចកាណុង-ស្ថានីយរថយន្តក្រុង​ព្រែកព្នៅ ប្រវែង ២០,២ គ.ម ខ្សែទី៧ : ចំណត​គីឡូម៉ែត្រលេខ៩-ចំណតបឹងឈូក ប្រវែង ២១,៧ គ.ម ខ្សែទី៨ : រង្វង់មូលគួចកាណុង-ផ្សារ​ស៊ិនជូរីផ្លាហ្សា ប្រវែង ១១,២ គ.ម ខ្សែទី៩ : បុរីសន្តិភាព២-តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ប្រវែង ១៩,៥ គ.ម បន្ថែមខ្សែរត់ថ្មី : ខ្សែទី១០ : ផ្សារស៊ិនជូរីផ្លាហ្សា-ចំណតបឹងឈូក ប្រវែង ១៧,៣ គ.ម ខ្សែទី១១ : វត្តស្លែង-ច្រមុះជ្រូកស្ទឹងមានជ័យ ប្រវែង ១៤ គ.ម ខ្សែទី១២ : រាជាយស្ម័យយានកម្ពុជា (ខ្សែរត់ជារង្វង់វិលជុំ) តាមផ្លូវសហព័ន្ធរុស្ស៊ី នេរុ ព្រះសីហនុ ផ្លូវ៣៦០ ផ្លូវ១៦៣ ស្តុបបឹងកេងកង ត្រសក់ផ្អែម/ប៉ាស្ទ័រ ផ្លូវភ្លោះ​ព្រះអង្គឌួង ប្រវែង ៨,៩គ.ម ខ្សែទី១៣ : រង្វង់មូលគួចកាណុង-រង្វង់មូលផ្សារដើមផ្កូវ ប្រវែង ៧,៨ គ.ម៕ ដោយ : លាភ

Comments