Serey is utilizing Blockchain technology

ផលរបស់សមាធិៈ

N

naklork-it

ផលរបស់សមាធិៈ
គ្របសង្កត់ចិត្តរាយមាយនិងភាពត្រេកត្រអាល​ គ្របសង្កត់ការភ័យខ្លាច(ធ្វើតំបូងៗអាចមានខ្លាច តែយូរទៅលែងមានហើយ) មានការអត់ធន់ក្នុងអាហារភោជន សណ្តោសតាមមានតាមបាន(លែងស្វែងរកភាពឆ្ងាញ់) អត់ធន់ក្នុងការងារ អត់ធន់នៅពេលជិតស្លាប់ នាំឲ្យបានឈាននិងអភិញ្ញា ជាហេតុនៃវិបស្សនានិងជាហេតុនៃនិព្វាន ។ គប្បីរៀនឲ្យយល់ពីកម្មដ្ឋាន(ឧគ្គហៈ) សាកសួរខ្លឹមសារបើនៅមិនយល់(បរិបុច្ឆា) ស្គាល់និមិត្តកម្មដ្ឋានឲ្យបានល្អដើម្បីកុំឲ្យមានការយល់ច្រឡំ(ឧប្បដ្ឋានៈ) តំកល់ចិត្តមាំក្នុងកម្មដ្ឋានដោយអំណាចសីល(អប្បនា) ចងចាំកម្មដ្ឋានទុក ហើយទើបយកទៅអនុវត្ត ។ 

1159.870 SRY$0.00
Cambodia
Cambodia

Comments