Serey is utilizing Blockchain technology

សម័យមួយ

N

naklork-it

សម័យមួយ មានព្រាហ្មណ៍ម្នាក់បានក្រាបទូលព្រះពុទ្ធដើម្បីសុំកម្មដ្ឋានពីព្រះអង្គ ព្រះពុទ្ធត្រាស់ថា ៖ នៅទីនេះ ម្នាលព្រាហ្មណ៍ ! អ្នកគួរតែបង្ហាត់បង្រៀនខ្លួនឯងដោយខ្លួនឯងចុះ ! នៅក្នុងអ្វីដែលអ្នកមើលឃើញនឹងគ្រាន់តែជាអ្វីដែលអ្នកមើលឃើញប៉ុណ្ណោះទៅ (ឃើញត្រឹមតែឃើញកុំពិចារណា កុំនាំចិត្តឲ្យធ្លាក់ក្នុងការស្រឡាញ់ស្អប់) ភាវនាជាមុនរឿយៗ ឃើញត្រឹមតែឃើញ ! ។ នៅក្នុងការស្តាប់ត្រឹមតែឮ ត្រឹមតែជាសម្លេងដែលត្រូវបានឮ នៅក្នុងអារម្មណ៍កើតឡើងដឹងត្រឹមតែអារម្មណ៍កើតឡើង ពេលចិត្តគិតអ្នកដឹងត្រឹមតែចិត្តកើតឡើង កុំបន្តគិត នៅក្នុងការយល់ដឹងឲ្យគ្រាន់តែជាអ្វីដែលត្រឹមតែបានស្គាល់ នៅក្នុងវិធីនេះអ្នកអនុវត្តវាដោយខ្លួនឯងចុះ !។
ម្នាលព្រាហ្មណ៍ ! នៅពេលដែលអ្នកឋិតនៅក្នុងទស្សនៈឃើញត្រឹមតែឃើញ ត្រឹមតែជាកិរិយាប្រព្រឹត្តិទៅ គ្រាន់តែជាអ្វីដែលត្រូវបានមើលឃើញ ... នៅក្នុងការដឹងគឺគ្រាន់តែអ្វីដែលត្រូវបានដឹង បន្ទាប់មក អ្នកនឹងមិនមានតាំងនៅជាមួយព្រឹត្តិការណ៍នោះឡើយ ! ។ នៅពេលដែលអ្នកមិនមាន "នៅក្នុងនោះ" បន្ទាប់មកអ្នកនឹងមិនមានទុក្ខពាល់ត្រូវឡើយ ! នេះគឺជាទីបញ្ចប់នៃការរងទុក្ខវេទនារបស់អ្នកហើយ ។ សមត្ថភាពដើម្បីកំណត់អត្តសញ្ញាណអ្វីមួយហើយដឹងថាវាគ្រាន់តែជាព្រឹត្តិការណ៍ខាងក្រៅ ដោយគ្មានការបញ្ចូលអារម្មណ៍ខ្លួនឯងទៅក្នុងនោះដើម្បីគិតក៏ជាផ្នែកមួយនៃការអប់រំចិត្តកំរិតកំពូលមួយផងដែរ ។ ដូចគ្នានេះដែរការប្រុងប្រយ័ត្នផ្នែកខាងក្នុងនៃការមើលទិដ្ឋភាពខាងក្រៅ តាមពុទ្ធសាសនាអនុញ្ញាតឱ្យយើងកាន់តែមានភាពប្រសើរឡើងក្នុងការកំណត់អត្តចរិតរបស់យើងដែលប្រព្រឹត្តិល្អនិងមិនល្អបាន ។ តើអ្នកចូលចិត្តកម្មដ្ឋាននេះទេ ? បើចូលចិត្តចាប់ផ្តើមហ្វឹកហាត់ទៅ ដោយភាវនាជាមុនថា ឃើញត្រឹមតែឃើញ ឮត្រឹមតែឮ ក្លិនត្រឹមតែក្លិន .....ពេលដែលសតិកើតឡើងហើយ គ្រាន់តែរូបប៉ះភ្នែកភ្លាមសតិចេញមុខភ្លែតប្រាប់អ្នកថា ត្រឹមតែភ្នែកឃើញរូប ត្រឹមតែត្រចៀកឮសម្លេង ត្រឹមតែរូប ត្រឹមតែសម្លេង ត្រឹមតែកិរិយាប្រព្រឹត្តិទៅ ! អ្នកបានរំលត់ផស្សៈទាន់ពេល មិនអនុញ្ញាត្តិឲ្យវាបង្កើតការគិតធ្លាក់ក្នុងស្រឡាញ់ស្អប់ដែលជាទុក្ខដល់អ្នកបានឡើយ ! ។

1002.748 SRY$0.00
Cambodia
Cambodia

Comments