Serey is utilizing Blockchain technology

យើងរស់មានគ្នាព្រោះតែតណ្ហា

N

naklork-it

យើងរស់មានគ្នាព្រោះតែតណ្ហា បើគ្មានតណ្ហាទេធម្មជាតិពិតគឺយើងត្រូវរស់នៅតែម្នាក់ឯងសោះ ! មានគ្នាគឺមកពីការគិតឲ្យត្រេកត្រអាលរបស់យើង ដល់ពេលការពិតបានមកដល់ម្នាក់ៗគឺទៅមកតែឯងៗរៀងៗខ្លួន ។ តណ្ហានាំឲ្យមានគ្នា ដល់តែអវិជ្ជានាំឲ្យមានការបង្កើនសមាជិក ព្រោះមិនដឹងថាការកើតគឺជាកំណើតនៃទុក្ខ ទើបនាំគ្នាខំបង្កើតគេមកបន្តបន្ទាប់ឲ្យមករងទុក្ខដែរ ពីអ្វីដែលគ្មានក៏ប្រែជាមាន ពីអ្វីដែលមានក៏ប្រែជាគ្មាន ពីអ្វីដែលគួរបានបែរជាមិនបាន ពីអ្វីដែលមិនគួរបានប្រែជាបាន ទាំងអស់នេះគឺជាឈ្មោះអវិជ្ជាទាំងអស់ ! ទីបំផុតគឺ អវិជ្ជានិងតណ្ហាដែលជាអ្នកបង្វិលលោកនេះឲ្យវិលឥតឈប់ឈរ ។

824.301 SRY$0.00
Cambodia
Cambodia

Comments