ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករំលែក ធ្វើបុណ្យទាំងឡាយ ថែមទាំងមិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះទេ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ ។ ទើបសមគួរនឹងការខិតជិតទៅកាន់ការរួចរំដោះបាន ! ការបានដល់និព្វាន គឺជាការចេះប្រើបញ្ញាក្នុងការរកទ្រព្យផង(ដោយសុចរិត) ក្នុងការប្រើទ្រព្យផង(មានទាន មានចាគៈ) និងការចេះលះអាល័យក្នុងទ្រព្យផង(សមថ - វិបស្សនា) ធ្វើបែបនេះបាន ចូរអ្នកទាំងឡាយកុំព្រួយឡើយ ការបិទអបាយភូមិមានហើយ ភាពល្បីល្បាញក្នងលោកនេះក៏មានហើយ ។ (ព្រះពុទ្ធដីកាត្រាស់ពន្យល់លោកអានាថបិណ្ឌិកសេដ្ឋី)
Comments