ការថប់បារម្ភ ការគេងមិនលក់

M

សមាធិត្រូវបានមនុស្សនាំគ្នាអនុវត្តតាំងពីរាប់មុឺនឆ្នាំមកហើយ(តាំងពីមុនព្រះពុទ្ធត្រាស់ដឹងទៅទៀត) មិនមែនជារឿងថ្មីទេ គឺសម្រាប់ហេតុផលដ៏ល្អរវាងទំនាក់ទំនងខ្លួនឯងជាមួយធម្មជាតិ ជាមួយគ្រួសារនិងសង្គម ។ សមាធិជួយផ្នែកសុខភាព ជួយកាត់បន្ថយស្ត្រេស ការថប់បារម្ភ ការគេងមិនលក់ ជួយបង្កើនប្រព័ន្ធការពារ ទទួលបានលទ្ធផលសឹងមិនគួរឲ្យជឿ (សិក្សាដោយវិទ្យាស្ថាន EOC របស់សហរដ្ឋអាមេរិច )។ សមាធិផ្តល់ការយល់ដឹងពីខ្លួនឯងនិងស្ថានភាពជុំវិញ កាត់បន្ថយគំនិតរាយមាយ ដែលជាមូលហេតុចំបងនាំឲ្យមានជំងឺផ្លូវចិត្ត កាត់បន្ថយការអស់ឋាមពលកម្លាំងចិត្តរៀងរាល់ថ្ងៃ ដោយគ្រាន់តែផ្តោតចិត្តទៅលើខ្យល់ដង្ហើមចេញចូលតែប៉ុណ្ណោះ គេទទួលបានលទ្ធផលពីរយ៉ាងគឺ ការសម្រាកកាយ សម្រាកចិត្តមួយ និង ការបង្កើនសតិបញ្ញាស្មារតីមួយ ។

Comments