ព័ត៌មានសំខាន់ៗចំនួន៨ដែលលោកអ្នកនាងគួរអាននៅថ្ងៃចន្ទនេះ

M
morngbora

១. គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម​គ្រោង​រួមគ្នា​ជា​បក្ស​តែ​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣

គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម​គ្រោង​រួមគ្នា​ជា​បក្ស​តែ​មួយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២៣។ អ្នកតំណាង​គណបក្សទាំង ២ នេះរំពឹងថា ការរួបរួមនេះ​នឹង​បង្កើត​បាន​ជា​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ថ្មី​មួយ ដើម្បី​បុព្វហេតុជាតិ ប្រជាធិបតេយ្យសេរី សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និង​ផលប្រយោជន៍​ខ្មែរ។ អ្នកតាមដាន​កិច្ចការ​បោះឆ្នោត​ស្វាគមន៍​ការរួបរួម​របស់​គណបក្ស​នយោបាយ​ទាំងឡាយ ព្រោះមានតែ​ការ​រួម​គ្នាទេ​ទើប​អាច​ឱ្យ​គណបក្ស​នយោបាយ​ក្រៅពី​គណបក្ស​កាន់​អំណាច​មាន​ឱកាស​បង្កើន​កម្លាំង​ប្រដំ​ប្រសង​គ្នា ដើម្បី​ទៅ​ប្រកួត​ប្រជែង។

Comments