"ពិចារណា"
[ពិចារណា]
ផ្ដើមពីគំនិតពិចារណា ! បើស្តាប់ទៅហាក់ដូចជាកប់ជ្រៅណាស់ (មិនចូលចិត្តគិត មិនចូលចិត្តយល់ទេ!)
♻️ ការពិចារណា គឺសំខាន់ណាស់ បើសិនមនុស្សមិនដែលចាប់យកការពិចារណាមកអារកាត់សេចក្ដី គឺសភាពរស់នៅដឹកនាំដោយគំនិតសារធាតុដើមនោះគឺជា គំនិតសត្វ វាតទី កោងកាង រិះរកគ្រប់មធ្យោបាយ ដើម្បីសម្លាប់ម្ខាងៗឲ្យខានតែបាន ។
មកដល់សម័យជឿនលឿនទោះបីមានសៀវភៅ បោះពុម្ពផ្សាយចេញហូរហែក៏មិនអាចនាំមុខទៅរួច ព្រោះមនុស្សខ្វះសេចក្ដីពិចារណា ឧ៖ «ដើម្បីរស់នៅជារង្វង់លើពិភពលោកនេះ គួរចាប់ផ្ដើមពីចំនុចណា?»
ការដាក់សំនួរជារឿយៗក្នុងខ្លួន ជាចំនុចចាប់ផ្ដើមដុះខាត់ការពិចារណា ដែលអាចបញ្ចៀសបញ្ហានានាជាច្រើន ខណៈមនុស្សយើងរស់នៅជាក្រុម រស់នៅរួមលោកជាមួយគ្នា មិនថាសញ្ជាតិអ្វីគឺមានលក្ខណៈធម្មជាតិដូចគ្នាៗ ជាហេតុនាំមកនូវការប្រាស្រ័យទាក់ទង មានអាស្រ័យគ្នាដោយសន្ដាន ។ ជាច្រើនជំនាន់ មិនថាសង្គ្រាមបង្ហូរឈាម សង្ក្គ្រាមផ្លូវចិត្ត ពុំមែនជាផ្នែកល្អសំរាប់ជីវិតដាច់ខាត «ឧ៖ ទោះបីមហាអំណាច អាចផលិតអាវុធប្រល័យលោក តែមហាអំណាចត្រឹមទទួលខាតបង់ នឹងចុងក្រោយគឺជ្រើសរើសយក សហកិច្ច កិច្ចព្រមព្រៀង មួយដដែល គឺ សន្តិ ត្រួតពិនិត្យ ហើយតាមដានជាប់ជាប្រចាំ ហាក់ដូចជាមន្ទីពេទ្យទទួលបន្ទុកព្យាបាលជម្ងឺ។ ត្បិតពិភពលោកមានមនុស្ស រស់នៅកាន់តែច្រើន ហើយពិភពលោកនៅតែបន្តវិលជុំវិញខ្លួនឯង ហាក់ចង់ប្រាប់យើងថា (តើគួរមានពេលមួយភ្លែត វិលជុំវិញខួរក្បាលបានទេ? តើគំនិតពិចារណា រីករួមដល់ណាហើយ?)»
⏳នេះជាអត្ថបទបន្តិចបន្ដួចស្ដួចស្ដើងនៃខ្ញុំ ដែលនឹងឆ្លៀតពេលចែករំលែក រំលឹក ដាស់តឿនក្នុងចក្រវាលនេះ រួមមានក្ដីសង្ឃឹមថាពិភពលោក បន្ដទៅដោយភាពស្រស់ត្រកាល។
24.05.2019

