Serey is utilizing Blockchain technology

និទានថ្ងៃលិច !

miss-food

និទានថ្ងៃលិច !
Willeam Smithគឺជាមហាសេដ្ឋីនៅអាល្លឺម៉ង់ ប៉ុន្តែត្រូវបានច្បាប់ធម្មជាតិវាយប្រហារយ៉ាងធ្ងន់ធ្ងរសឹងទទួលយកមិនបាន !!! ព្រោះបុត្រាច្បងជាទីស្រឡាញ់របស់លោកមានជំងឺមហារីកឈាម ក្រោយពីបានដឹងលទ្ធផលរបស់ជំងឺកូន លោកSmithសឹងក្លាយជាមនុស្សអត់ក្បាល ទឹកភ្នែកលោកហូរស្ទើរតែធ្លាយគ្រាប់ភ្នែក ហេតុអី ? ហេតុអីបានជាខ្ញុំ ? ហេតុអីបានជារឿងនេះធ្លាក់មកលើរូបខ្ញុំទៅវិញ?តើខ្ញុំត្រូវប្រាប់កូនសំណព្វចិត្តរបស់ខ្ញុំទេ? រយពាន់សំណួរបានផុសឡើងសឹងផ្ទុះក្បាល ទីបំផុតគាត់សម្រេចចិត្តថាត្រូវតែប្រាប់ដើម្បីឲ្យកូនបានធ្វើកិច្ចការជាចុងក្រោយរបស់គេ។ក្រោយពីបានឮលោកឪពុកប្រាប់ពីសភាពជំងឺរបស់ខ្លួន នឹកស្មានថាកូននឹងតក់ស្លុតអាចដល់ថ្នាក់ដួលសន្លប់ទៀតផងក៏មិនដឹង តែខុសស្រឡះ!កូនប្រុសបែរជាញញឹមទទួលយកធ្វើហី ! គេទទួលយកការព្យាបាលតាមការណាត់ជាធម្មតា។លោកឪពុកចេះតែលួចឆ្ងល់ក្នុងចិត្តថា ហេតុអីកូនប្រុសរបស់គាត់ម្នាក់នេះរឹងមាំយ៉ាងដូច្នេះហ្ន???។ក្រោយពេលកូនបានចែកឋានទៅ លោកឪពុកសោកសង្រេងយ៉ាងខ្លាំង គាត់បានរើកកាយរកមើលក្រែងមានសល់វត្ថុអនុស្សាវរីយ៍ដែលកូនបានបន្សល់ទុក។ស្រាប់តែគាត់ឃើញ នៅលើក្បាលគ្រែរបស់កូនមានរៀបចំសុទ្ធតែសៀវភៅពុទ្ធសាសនា មួយគំនរធំ ! អោហ៍ ! កូននេះលួចរៀនពុទ្ធសាសនាពីកាលណា?ប្រហែលជាសៀវភៅអស់នេះទេដឹងដែលធ្វើឲ្យកូននេះរឹងមាំផ្លូវចិត្តយ៉ាងនេះ?។គាត់ផ្ទាត់សន្លឹកសៀវភៅ ទើបបានឃើញអក្សរកូនសរសេរថាៈអរគុណព្រះពុទ្ធជាម្ចាស់ !ដែលបានដាស់តឿនឲ្យរូបខ្ញុំបានយល់ច្បាស់ពីដំណើរជីវិតពិត ត្រូវមានចាស់ ឈឺ ស្លាប់ជាធម្មតា សេចក្តីព្រាត់ប្រាសមិនទៀងទាត់វាជារឿងរបស់មនុស្សគ្រប់រូបដែលត្រូវជួបគ្រប់គ្នាជៀសមិនផុត!ការចាកចេញទៅកាន់ភពថ្មីរបស់ខ្ញុំឥតមានអ្វីត្រូវភ័យព្រួយឡើយ!។លោកសេដ្ឋីបានយកក្រដាស់នោះមកខ្ទប់មុខហើយស្រែកទ្រហោរយំយ៉ាងខ្លាំង ! ថ្ងៃក្រោយមកគឺលោកSmithនេះហើយដែលក្លាយជាពុទ្ធបរិស័ទគំរូ លោកបានដឹកនាំពង្រីកពុទ្ធសាសនាយ៉ាងទូលំទូលាយនៅអាល្លឺម៉ង់និងអឺរ៉ុប!។

839.273 SRY$0.00
Cambodia
Cambodia

Comments