Serey is utilizing Blockchain technology

ម្សិលមិញនេះចៅខឹងគេសឹងតែពេញមួយថ្ងៃ

M

man-cooking

ម្សិលមិញនេះចៅខឹងគេសឹងតែពេញមួយថ្ងៃ ក្នុងខ្លួនក្តៅដូចភ្លើងកំពុងឆេះ ចឹង។ ហើយលោកតា ដូចការខឹងរបស់ចៅនឹងឲ្យផលចឹងលោកតា ផលទទួលបានថ្ងៃនេះ តេឡេឡានឆ្លងថ្ម ចុចអត់ចេញ បញ្ជាឡានមិនបាន ខលប្រាប់ឲ្យប្អូនជិះម៉ូតូរកមើលកន្លែងធ្វើសោរ ចៃដន្យចំពេលមេឃកំពុងភ្លៀងខ្លាំងល្ងាចមិញនេះ រកជាងធ្វើមិនបាន ចិត្តមួយអាណិតប្អូនទទឹក ទឹកភ្លៀង ។
លោកតាចៅជឿហើយ ការខឹងដូចស្រូបទាញរឿង
អវិជ្ចមានចូលមកអញ្ចឹង ពេលនឹងចៅអត់ហ៊ានមួរម៉ៅពេលដែលរកជាងមិនបាន ខ្លាចក្រែង មានរឿងផ្សេងទៀតចូលមក ខំធ្វើចិត្តធម្មតាៗ។ តែបុណ្យនៅមានដែរ លោកតា ខលទៅប្រាប់មិត្តភក្ត័ថាឡានខូចសោរទៅជួបអត់បាន គេសួរថាមានជាងរឺនៅ ព្រោះគេមានលេខជាងឡានចលត័ នៅម្តុំសែនសុខនឹង។ លោកតាអើយ ចៅនេះត្រេកអរ ដូចពាក្យគេថា រកអុសជួបចង្ក្រានហ្គាសចឹង 😁🙏
ចៅជឿហើយលោកតា ការខឹង ប្រៀបដូច ស្រូបយករឿងអវិជ្ជមានចូលចឹងលោកតា ដែលផ្ទុយពីការផ្សាយមេត្តាចិត្តដែលធ្វើឲ្យចិត្តយើង អស់នូវរឿងអវិជ្ចមាន ហើយបានជួបតែរឿងល្អៗ លោកតា ។🙏🙏
សាធុៗចៅមានពិសោធហើយ កុំឲ្យវាកើតទៀតចៅ ។

615.199 SRY$0.00
Cambodia
Cambodia

Comments