ស្ថានភាពចាស់ទុំក្នុងផ្លូវចិត្ត គឺនិយាយពីប្រតិកម្មចិត្តទៅនឹងការលំបាក ការឈឺចាប់ផ្សេងៗដែលខ្លួនបានជួប ។ សាងភាពរីករាយក្នុងចិត្តបានគឺជាទេពកោសល្យរបស់បញ្ញា ដើម្បីបង្ហាញសមត្ថភាពក្នុងការដោះស្រាយជាមួយអារម្មណ៍របស់ខ្លួនឯង ។ បើអ្នកមិនយល់ពីអារម្មណ៍ខ្លួនឯងទេ អ្នកមិនបាច់និយាយអ្វីទាំងអស់ធ្វើចិត្តឲ្យតែរីករាយទៅបានហើយ ។ ការឆ្លើយតបជាមួយកាលៈទេសៈដែលប្រែប្រួលខ្លាំង វាគ្រាន់តែជាការកំណត់ដឹងអារម្មណ៍ ដឹងត្រឹមតែចិត្តនិងអារម្មណ៍កើតឡើង ហើយលះចោល ! ។ មនុស្សមានគំនិតចាស់ទុំ មានសមត្ថភាពក្នុងក្តីស្រឡាញ់ ការអាណិតអាសូរ ការអត់អោនលើកលែងទោស តែមានព្រំដែនគំនិតច្បាស់លាស់(ឈប់នៅត្រឹមណា) មានចិត្តទូលាយ ចិត្តត្រជាក់នៅពេលឃើញគេធ្វើខុស គេនិយាយពន្យល់ហេតុផលដោយមេត្តា មិនមែនជាការមើលងាយរិះគន់បន្ទាបបន្ថោក គេចុះសម្រុងជាមួយរសជាតិចំរុះនៃទស្សនៈនឹងមានការអត់ធន់ជាមួយគំនិតខុសគ្នាជាច្រើនបានទៀតផង ។
Comments