កូនក្មេងនៅអាយុ១០ឆ្នាំក៏អាចនិយាយថាជីវិតគឺជាការតស៊ូ តែក្មេងមិនទាន់ដឹងទេថា របៀបនៃការតស៊ូនោះគឺជាអ្វី ធម្មជាតិរបស់ក្មេងមានការស្រមើលស្រមៃ មានភាពត្រេកត្រអារជាមួយសាច់រឿងនាអនាគតកាល….
ប៉ុន្តៃ…វ័យមួយមនុស្សនឹងឆាប់ផ្ដើមរកឃើញពីភាពលំបាក ដឹងអំពីផ្លូវដើររបស់ជីវិត ដឹងថាការតស៊ូក្រាញ់ននាលពិតជាលំបាក ពួកគេក៏ចាប់ផ្ដើមបោះបង់ ចាប់ផ្ដើមមើលមកខ្លួនឯងជាមនុស្សអត់ប្រយោជ គ្មានគុណតម្លៃ រស់នៅគ្មានភាពជីវិត។
🎯 សូមកុំអោយអារម្មណ៍មួយចំណែកនៃជីវិត ប្រែជាការវាយតម្លៃចុងក្រោយរបស់ជីវិត សូមកុំអោយពេលខ្លះដែលយើងស្ថិតក្នុងភាពងងឹតឲ្យវា ធ្វើឲ្យយើងភ្លេចក្ដីសុបិន្ត ភ្លេចទំនូលខុសត្រូវ សូម្បីថ្ងៃរះសុខៗក៏អាចមានភ្លៀង ក៏មានន័យថាសម្រាប់ជីវិតគឺមិនទៀងទាត់។
❤️កុំបន្ដបោះបង់ កុំបន្តមើលងាយខ្លួនឯងសមត្ថភាពដែលកំពុងតែមាន សមត្ថភាពតូចឬធំយើងជាអ្នកកសាងវាមក អាចជាខកចិត្ដបន្តិច ហើយចាំថាបន្តដំណើរទៅមុខគឺត្រូវតែជម្នះជារឿងធម្មតា អ្នកមិនអន់ទេដរាបណាមិនទាន់ចូលក្នុងដី។


