ការងារណាក៏ដោយ មិនចាំបាច់សូញសាញច្រើនពេកទេ ឲ្យតែមានឱកាសរកបានចំណូល ឲ្យតែមានផ្នត់គំនិតវិជ្ជមាន ហើយដាក់ចិត្ដដាក់កាយធ្វើ ប្រឹងប្រែងរហូតដល់បានផល ទោះបានតិចឬច្រើន ទ្រុកៗយើងនឹងមានរបស់ដែលខ្លួនស្រលាញ់ សល់ទ្រព្វជាក់ជាពុំខាន។
មិនចាំបាច់ខ្មាសអៀនពេកទេ ដំបូងៗរៀងអៀនបន្តិចព្រោះមិនទាន់សម តែរៀងយូៗទៅរឿងទាំងអស់នោះគ្មានអីពិបាកទេ ឆ្លៀតធ្វើនេះធ្វើនោះបន្ថែម កុំឲ្យជួបជីវិតខ្វះមុខខ្វះក្រោយតទៅទៀត។
✍️ដោយសារតែភាពចង់មានចង់បាន ដោយសារតែចាយពេលវេលាត្រឹមត្រូវលើរឿងយើងចង់បាន សម័យកាលនេះអ្នកប្រឹងនឹងបានផល អ្នកចាំមើលច្បាស់ណាស់ថានឹងបានផេះ។
❤️ប្រឹងបន្តិចទៅ បានផលតិចឬច្រើន ជីវិតយើងនឹងល្អធូរធារជាងមុន រឿងដែលយើងបានធ្វើពិតជាមិនខាតទេ ដើម្បីគ្រួសារមានហូបចុក មានទ្រព្វសម្បត្ដិ មានសុភមង្គល មានរបស់ដែលខ្លួនស្រលាញ់ចង់បាន។


