ពេលខ្លះជីវិតយើង...

lyvannak
ពេលខ្លះជិវិតយើង ហត់ លំបាក ឯកា ឈឺចាប់ តែពួកយើងមិនអាចបោះបង់វាបានទេ មិនអាចទេ សំនួរតែងតែសួរខ្លួនឯងថា បើសិនជាយើងបោះបង់ខ្លួនឯង បោះចោលកិច្ចការដែលខ្លួនកំពុងមាន...។

តើមាននរណាម្នាក់មកធ្វើជំនួសយើង? មាននរណាម្នាក់មកកំដរការឈឺចាប់? នរណាម្នាក់ជួយរែកពន់បន្ទុកគ្រួសារ?

👉សម្លឹងមើលទៅឪពុកម្ដាយកាន់តែចាស់ ជម្ងឺគាត់ក៏កាន់តែច្រើន លំនឹងគ្រួសារក៏ពុំមានលំនឹង មើលទៅស្ថានភាពគ្រួសារក៏កាន់តែដុនដាប កូនៗក៏តូចត្រូវការចំណាយជាប្រចាំ កាន់ដឹងទៀតថាខ្លួនឯងវិវត្ដន៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែចាស់ទៅៗ កម្លាំងកាយក៏កាន់តែបាត់បង់ ស្មារតីកាន់តែវង្វេង ។

🎯ស្ថានភាពចំពោះមុខជីវិតមនុស្សម្នាក់ៗ គ្មានសិទ្ធប្រកែកតវ៉ាទេ មនុស្សដឹងថាសុខភាពពិតជាសំខាន់ តែពុំមានជម្រើសណាមកដោះដូរឡើយក្រៅពីការលះបង់របស់យើងជាចំរឹងគ្រួសារ។

❣️ចុងក្រោយពួកយើងគ្មានផ្លូវជ្រើសរើសទេ មានតែខិតខំប្រឹងឡើង ប្រឹងរហូតដល់ចំណុចរឹងមាំមួយ ប្រឹងជាមួយក្ដីសង្ឃឹមហើយរីករាយ ប្រឹងដើម្បីមនុស្សជាទីស្រលាញ់ ប្រើរហូតដល់វិនាទីចុងក្រោយ នេះវាជាជីវិត។

Comments