ពេលវេលាមិនរងចាំអ្នកទេ

lyvannak
☘️ ពេលវេលាមិនរង់ចាំអ្នកទេ – ថ្ងៃមុន យើងអង្គុយស្តាប់ចាស់ៗនិយាយរឿងអតីតកាល ថ្ងៃនេះយើងក្លាយជាអ្នកនិយាយអំពីអតីតកាលផ្ទាល់ខ្លួនទៅកាន់ក្មេងៗ យើងដឹងថាជីវិតអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយត្រូវដឹងគុណនូវអ្វីដែលមាន នៅពេលវានៅអាចមើលឃើញ។

☘️ អ្វីដែលមានថ្ងៃនេះ អាចក្លាយជាអតីតកាលថ្ងៃស្អែក – យើងមិនអាចដឹងថា ថ្ងៃណាមួយ អ្នកដែលយើងស្រលាញ់នឹងផុតពីជីវិតយើង អ្នកដែលធ្លាប់និយាយរឿងអតីតកាលអោយយើងស្តាប់ ប៉ុន្តែពេលនេះពួកគាត់បាត់អស់ទៅហើយ។ 

☘️ គ្មានទីកន្លែងណាស្ងប់សុខស្មើរផ្ទះសំបែងយើងនៅពីតូច គ្មានកន្លែងណាមួយអាចផ្ដល់ការចងចាំដូចវ័យកុមារភាព កាន់តែគ្មានម្ហូបអាហារណាឆ្ងាញ់ស្មើគ្រួសារយើង ពិសេសនោះគ្មានក្ដីស្រលាញ់ណា ការនឹករលឹកណាអាចប្រៀបប្រដូចម៉ែពុក យាយតា ពីមីងបងប្អូនយើងឡើយ។

❤️ដូច្នេះហើយ ត្រូវបង្កើតហើយរក្សាទុកអនុស្សាវរីយ៍ដ៏ល្អចំពោះមនុស្សគ្រប់គ្នា សូមចងចាំ ក្ដីស្រលាញ់ យាយតា ពូមីង ពុកម៉ែ បងប្អូន និងឲ្យតម្លៃនោះស្ថិតនូវមាន ជានិរន្ដរ៍។

Comments