ចង់ឲ្យក្មេងស្រីម្នាក់យំស្ដាយអ្នក ឬក៏ធ្វើឲ្យស្រ្ដីចំណាស់ម្នាក់Proud ចំពោះអ្នក?
តើការឈឺចាប់មនុស្សគ្រប់រូបសុទ្ធតែចង់បានមែនទេ? ចម្លើយគឺមិនមែនទេ គ្រប់គ្នាសុទ្ធតែមិនចង់បាត់បង់ បែកបាក់ សម្ពាធ ឈឺចាប់រងគ្រោះ លំបាករស់ ប៉ុន្តែបើជីវិតយើងមិនចង់ជួបវាជួបយើងមានតែជម្នះ ប្រឹងប្រែងងើបចេញ ជម្នះភាពឈឺចាប់កំពុងតែជួប ឬក៏សាច់រឿងនៃអតីតកាល។
🎯រៀនទទួលយកការពិត បើអ្នកគិតថាការចាកចេញ(ស្លាប់)អាចដោះស្រាយបញ្ហាគឺខុសហើយ បើអ្នកនៅរស់គេមិនខ្វល់នឹងអ្នកផង គេមិននឹកនាអ្នកផង ហេតុអីបានអ្នករំពឹងថាអ្នក(ស្លាប់)គេខ្វល់អំពីអ្នក?
❤️ជាកូនប្រុសម្នាក់គឺចិត្ដធ្ងន់ ចេះលាក់បាំងរឿងឈឺចាប់នៅក្នុងចិត្ដ មិនយកចិត្ដភ្លើងចំបើងមកដឹកមុខ ទ្រាំរហូតដល់វិនាទីចុងក្រោយ ត្រូវចេះរៀនដោះលែងចិត្ដពីអតីតកាល…បើទោះបីជាលែងមានអ្នកណាទុកចិត្ដអ្នកឬក៏ស្រលាញ់អ្នក ក៏មាននារីម្នាក់ជឿជាក់អ្នក ហើយស្រលាញ់អ្នកជាងអ្នកណាៗទាំងអស់គឺ«អ្នកម្ដាយ»។



