រឿងបរាជ័យ4យ៉ាង...

lyvannak
រឿងបរាជ័យ4យ៉ាងរបស់មនុស្សប្រុស៖
🌱ការសេពគប់មនុស្សខុស មនុស្សប្រុសភាគច្រើនតែងតែមានមិត្ដភ័កច្រើនជាងមនុស្សស្រី ហើយតែងតែបង្កើតសម្ព័នមិត្ដថ្មីៗជានិច្ច ទើបធ្វើឲ្យមនុស្សមួយចំនួនរើសយកជាមិត្ដដែលអាចនាំរកផ្លូវវិនាសឬខាតបង់មានដូចជា ស្រី ស្រា ល្បែង មនុស្សអវិជ្ជមាន…ខ្វះការគ្រប់គ្រងលើខ្លួនឯង រហូតធ្លាក់ចូលកាន់តែជ្រៅទៅៗជាមួយមនុស្សប្រភេទនោះ។

🌱ការជ្រើសរើសមេដឹកនាំខុស មនុស្សយើងម្នាក់ៗកើតមកបើមិនធ្វើជាមេដឹកនាំឬ គេដឹកនាំយើង តែបើយើងរើសម្ចាស់ល្ងីល្ងើនោះហើយ ជាពេលដែលដំណើរជីវិតធ្លាក់ចុះម្ដងបន្តិចៗឬក៏អាចបាត់បង់ភាពជាខ្លួនឯងក៏ថាបាន។

🌱ការជ្រើសរើសគូស្រករខុស មនុស្សម្នាក់ៗកើតមកគូរស្រករអាចនឹងមានជាដំណើរធម្មជាតិ ប៉ុន្តែបើមនុស្សប្រុសរើសយកស្ដ្រីម្នាក់ដែលស្អាតហើយ ខ្វះចំណេះដឹង ខ្វះកិរិយាមាយាទ ខ្វះភាពចាស់ទុំ ខ្វះទំនូលខុសត្រូវ ពិសេសរឿងស្មោះត្រង់រវាងគ្នានឹងគ្នា…អ្នកមិនមែនជាទាសកររបស់មនុស្សស្រីទេ អ្នកត្រូវមានកម្រិតទទួលខុសត្រូវលើខ្សែជីវិតខ្លួនឯងក្នុងនាមជាមនុស្សប្រុស។

🌱បោះបង់ការសិក្សា នៅពេលដែលមនុស្សចាប់ផ្ដើមយល់ថាពួកគេគ្រប់គ្រាន់ វាក៏ជាពេលដែលគ្រប់យ៉ាងត្រូវបានបញ្ចប់ លែងមានចេះដឹងថ្មី គ្មានការទទួលនៅរបកគំហើញថ្មី កាន់តែអាក្រក់ទៀតនោះមិនទទួលយកគំនិត new generation ឬ next generation ដែលពូកែៗជាងខ្លួន។

Comments