ជាឪពុកម្ដាយមិនចាំបាច់ថ្នមកូនពេកទេ ក៏កុំខំប្រឹងលាក់បាំងរូបភាពលំបាកៗក្នុងជីវិតរបស់អ្នក រូបភាពលំបាកទាំងនោះនឹងបង្រៀនប្រាប់គាត់ថាឪពុកម្ដាយគាត់លំបាកលំបិនណាស់ទំម្រាំបានលុយកាក់សេនមកចញ្ចឹមកូន។
🎯ការអប់រំមេរៀននៅសាលាពិតណាស់វាសំខាន់សំរាប់មនុស្ស តែមេរៀនកាន់តែពិសេស ហើយគ្រប់សាលាដែលមិនអាចមានមេរៀននោះគឺជា មេរៀនរបស់ឪពុកម្ដាយរបស់អ្នក រូបភាពលំបាកៗជាច្រើនដែលគ្មានសៀវភៅណាមួយបានកត់ត្រាទុកទេ។
🌄បើសិនជាស្រលាញ់កូនកុំថ្នមកូនពេកអី បើចង់បានកូនរឹងមាំដូចអ្នក បង្រៀនគាត់ឲ្យដូចដែលអ្នកបានហែលឆ្លងកាត់ បើទោះបីជាមិនមែនចាប់ដៃគាត់ឲ្យដើរដូចអ្នក១០០% ក៏គាត់មានរបៀបរស់រក្សាលំនឹងជីវិតបានដោយខ្លួនឯង។



